ងាយពេកហើយ!!ក្រោយរាំច្រៀងបទគ្មានសីលធម៌ ជេរប្រមាថលើស្ត្រីខ្មែរ រួចមកស្រាប់តែ ក្មេងៗទាំងនេះ ចេញមកសុំទោស ប៉ុន្តែមហាជន…(មានវីដេអូ)

ប្រិយមិត្តជាច្រើនខ្លះក៏បានជ្រាប ខ្លះមិនទាន់បានជ្រាបអំពីបទចម្រៀងមួយបទដែលត្រូវបានមហាជនរិះគន់សាហាវណាស់ ដោយសារតែបទចម្រៀង ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់មជ្ឍដ្ឋានទូទៅប្រទេសដែលច្រៀងទៅអសុរោះ គ្មានសីលធម៌ ជេរប្រមាថមើលងាយលើស្ត្រីភេទជាខ្លាំង ជាមួយនឹងក្បាច់រាំរបស់ពួកគេ លើកដៃលើកជើងយ៉ាងស្រុះគ្នាយ៉ាងសប្បាយរីកថ្លើមប្រមាត់ ហើយថតយកបង្ហោះតាមបណ្តាញសង្គមតិកតុក។

បន្ទាប់ធ្វើការបង្ហោះវីដេអូនេះរួចរាល់ ស្រាប់តែមានមហាជនជាច្រើនបានធ្វើការប្រតិកម្មជាពិសេសនោះគឺបងប្អូនស្រ្តីខ្មែរតែម្តង ហើយពួកគាត់ក៏នាំគ្នា ស្នើរដល់មន្ត្រីពាក់ព័ន្ធមានចំណាត់ផ្លូវច្បាប់លើក្រុមក្មេងនេះ ព្រោះវាបង្ហាញពីការធ្លាក់ចុះនៃសីលធម៌ ជាគំរូអាក្រក់ដល់កូនខ្មែរ ជេរប្រមាថមើលងាយដល់ស្ត្រីខ្មែរយ៉ាងធ្ងន់ធ្ងរ និងបំផ្លាញវប្បធម៌ខ្មែរ ដ៏ថ្លៃថ្នូរល្អផូរផង់តាំងពីដូនតាមក។

មិនយូរប៉ុន្មានក្រុមក្មេងៗដែលរាំច្រៀងទាំងនោះ ក៏ចេញនូវវីដេអូសុំទោស ដែលក្នុងនោះគាត់និយាយថា “ដោយសារតែវីដេអូ បានផុសពីយប់មិញ ដោយសារវីដេអូនោះ មានពាក្យអសុរោះ តែពេលនោះពួកខ្ញុំគិតថា គឺរាំលេងសប្បាយៗតែគ្នាខ្ញុំទេ ហើយក៏បានទៅប៉ះពាល់ដល់បុគ្គលណាម្នាក់ ហើយក៏មិនបានទៅបរិហាកេរ្តិ៍ ហើយក៏អត់បានជេរប្រទេចបណ្តាសាអ្នកណាដែរ ដល់ពេលអ៊ីចឹងទៅ ឃើញថា មានការរិះគន់ច្រើន ហើយពួកគេ បានលុបវីដេអូនោះហើយ គឺនៅតែមានផេកមួយចំនួនដែលយកទៅបង្ហោះបន្ត…ពួកគេអត់មានអ្វីច្រើនទេ គឺមានតែសុំទោសជាសាធារណៈ”។

https://www.facebook.com/LiveMusicOfficialPage/videos/418234176119314/

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds