ជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ធ្វើការឃាត់ខ្លួន ករណីរំលោភលើក្មេងស្រីអាយុ៨ឆ្នាំ

(ភ្នំពេញ) នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បាឬអំពៅ រាជធានីភ្នំពេញ មានជនសង្ស័យជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ធ្វើការឃាត់ខ្លួន ករណីរំលោភលើក្មេងស្រីអាយុ៨ឆ្នាំ ។

ជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួនខាងលើនេះ មានឈ្មោះ ឌាំង យ៉ាំងញឹក ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ត.ថ អាយុ៨ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានដើរតែម្នាក់ឯង ក្បែររបងវិហារ ម្តុំមាត់ទន្លេ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពេលនោះជនសង្ស័យបានឃើញក្មេងស្រីរងគ្រោះ ក៏យកកន្ត្រៃទៅកាត់សម្លៀកបំពាក់របស់ក្មេងស្រីរងគ្រោះ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើក្មេងស្រីរងគ្រោះ​និងគំរាមមិនឲ្យប្រាប់អ្នកណា បើហ៊ាននឹងសម្លាប់ចោល។ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ទើបបែកធ្លាយ ដោយឪពុកម្តាយក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្តឹង រហូតដល់ម៉ោង១១និង៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕

អត្ថបទ៖​ ដារ៉ា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds