ក្រោយ ឯកឧត្តម ហ៊ុន ជា ស្នើរក្រសួងកោះហៅក្រុមសម្ដែង «ទុំទាវ២០២១» ចាត់ការតាមផ្លូវច្បាប់ឡើងវិញ ស្រាប់តែ លោក ស៊ុក សុភា និយាយបែបនេះថា….
បន្ទាប់ពីក្រុមសម្ដែង រឿងទុំទាវ២០២១ បានចូលខ្លួនបំភ្លឺបកស្រាយតាមការកោះហៅរបស់ក្រសួងវប្បធម៌ និងបានធ្វើកិច្ចសន្យា៨ចំណុច ព្រមទាំងចេញវីដេសុំទោសជាសាធារណៈ ទាក់ទងនឹងរឿងរ៉ាវ ដែលបណ្ដាលឲ្យប៉ះពាល់ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ និងសង្គមជាតិ ដែលកើតចេញពីសកម្មភាពឥរិយាបថនិងពាក្យសម្ដី ក្នុងឈុតនៃវីដេអូ «រឿងទុំទាវ២០២១»នោះ។
ដោយឡែកថ្មីៗនេះ ក៏បានឃើញ ឯកឧត្តម ហ៊ុន ជា បានធ្វើការស្នើរឲ្យក្រសួងកោះហៅក្រុមសម្ដែង «រឿងទុំទាវ២០២១» ចាត់ការតាមនិតិវិធីផ្លូវច្បាប់ឡើងវិញ តាមរយៈបណ្ដាញសង្គមយ៉ាងដូច្នេះថា «រឿងទុំទាវ2021 ជាប្រធានបទដ៏ក្ដៅដូចទឹកកំពុងពុះ ដើម្បីរកយុត្តិធម៌ដល់ជាតិសាសន៍ដូចគ្នា នោះយើងត្រូវតែមានតម្លាភាពជាមួយគ្នា។ ខ្ញុំសុំស្នើក្រសួងវប្បធម៌កោះហៅបុគ្គលដែលបានយករឿងទុំទាវមកបំផ្លាញ នាំអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរ យកទៅចាត់ការតាមនិតិវិធីនៃច្បាប់ឡើងវិញដើម្បីបំពេញបំណង និងរកយុត្តិធម៌ដល់ជនរងគ្រោះនិងជនរួមជាតិខ្មែរទាំងអស់អោយមានភាពស្មើគ្នា កុំអោយរាស្រ្ដគិត ថាវាខុសគ្នាត្រង់ណា? ពីខ្ញុំបងជា»។
ជាមួយគ្នានោះដែរ ស្រាប់តែបានឃើញ តួអង្គឯកប្រុស «រឿងទុំទាវ» របស់លោក ហ្វៃ សំអាង ឆ្នាំ២០០០ គឺលោក ស៊ុក សុភា បានធ្វើការស៊េរបន្តពី ឯកឧត្តម ហ៊ុន ជា ព្រមទាំងពោលពាក្យបែបនេះថា «គាំទ្របងជា មើលទៅទុំទាវ2021 បែបគេចមិនរួចទេ អាណិតអូនទាវណាស់»។