ប្រទេសមួយនៅអាស៊ី Facebook ​បើក​ឲ្យ​មើល El Clasico ​ដោយ​សេរី​នា​ចុង​សប្ដាហ៍​នេះ

28/02/2019

អ្នក​គាំទ្រ​វិស័យ​កីឡា​បាល់ទាត់​នៅ​ប្រទេស​ឥណ្ឌា​នឹង​អាច​ទស្សនា​ដោយ​សេរី​នៅ​ជំនួប El Clasico រវាង​ក្លឹប Real Madrid និង Barcelona ​នា​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ​ដោយ​ឥត​គិត​ថ្លៃ​លើ Facebook Watch។

លោក Peter Hutton ប្រធាន​ផ្នែក​ផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍​កីឡា​របស់ Facebook បាន​ប្រាប់ Reuters៖ “នាម​ជា​ក្លឹប​បាល់ទាត់​ពីរ (Barcelona & RealMadrid) ដែល​មាន​អ្នក​គាំទ្រ​ច្រើន​បំផុត​នៅ​លើ Facebook ជាមួយ​នឹង​ភាព​ល្បីល្បាញ​ក្នុង​ឧបទ្វីប​ឥណ្ឌា ដូច្នេះ​យើង​រីករាយ​នឹង​បម្រើ​សេវាកម្ម​នេះ​ទៅ​កាន់​អ្នក​គាំទ្រ​ដោយ​ឥត​គិត​ថ្លៃ តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​ប្រកួត LaLiga ​ក្នុង​រយៈ​ពេល ៣ រដូវ​កាល​បន្ទាប់”។

លោក​បន្ត៖ “យើង​មើល​ឃើញ​ថា​នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ ដោយ​មិន​ត្រឹមតែ​ប្រមូល​ផ្តុំ​មនុស្ស​ជាមួយ​កីឡា​បាល់ទាត់ តែ​ក៏​បាន​ជួយ​ក្របខ័ណ្ឌ LaLiga ឲ្យ​ទទួល​បាន​អ្នក​គាំទ្រ​និង​ពង្រីក​ចក្ខុវិស័យ​របស់​ខ្លួន​ក្នុង​ទីផ្សារ​អភិវឌ្ឍ​សំខាន់ៗ​ថែម​ទៀត​ផង”។

ប្រភព៖  ChannelNewsasia ប្រែ​សម្រួល៖  កែវ ច័ន្ទសុផាវរុណ
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds