ខ្យល់កន្រ្តាក់បាន បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ និងរងរបួសមនុស្សស្រី ០១នាក់​ នៅខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ នាល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ មានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅមធ្យម លាយឡំខ្យល់កន្រ្តាក់បាន បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន ២០ខ្នង ដួលរលំចំនួន ០៣ខ្នង របើកដំបូលផ្ទះចំនួន ១៧ខ្នង និងរងរបួសមនុស្សស្រី ០១នាក់ ស្ថិតនៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។​ នេះបើយោងតាមការផុសនៅលើ ផេក​​ផ្លុវការរបស់ក្រសួងធនធានទឺក និង​​ឧតុនិយម៕

 

អត្ថបទដោយ៖ ដារ៉ា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds