មុខសញ្ញាគ្រឿងញៀន៣នាក់ត្រូវ នគរបាលស្រុកព្រៃនប់ចាប់ខ្លួនជាមួយ នឹងថ្នាំ៥កញ្ចប់នៅទីកន្លែងផ្សេងៗគ្នា
(ព្រះសីហនុ)៖ លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថានៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះកម្លាំង នគរបាលស្រុកព្រៃនប់បានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួនពីរករណី ដោយឡែកៗពីគ្នាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ចាប់យកបានថ្នាំ ញៀនចំនួន៥កញ្ចប់។
ករណីទី១-នៅវេលាម៉ោង១៧នឹង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្ក្រាបបទល្មើសគ្រឿងញៀននៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។
ជនសង្ស័យទី១-ឈ្មោះ ចាន់ ដារ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិ វាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរជាងឈើ។ ទី២-ឈ្មោះ មាស មាន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ មុខរបរធ្វើនំ។ ដកហូតវត្ថុតាងរួមមានៈម្សៅក្រាមសថ្លាសង្ស័យជា សារធាតុញៀនចំនួន ៣កញ្ចប់ និងទូរស័ព្ទដៃ២គ្រឿង។
ករណីទី២-នៅវេលាម៉ោង២១នឹង៣០នាទី នគរបាលស្រុកព្រៃនប់បានបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណីទៀត នៅចំណុចរង្វង់មូលវាលរេញ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ និត ប៊ុនហាវ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ មុខរបរកម្មកររោងចក្រ។
ដកហូតបានវត្ថុតាងម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់(តូច១កញ្ចប់ ធំ១កញ្ចប់) និងទូរស័ព្ទដៃ០១គ្រឿង។ជនសង្ស័យទាំងបីនាក់សមត្ថកិច្ចបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូន ទៅសាលាដំបូង ៕
ប្រភពពី៖ ផេកអគ្គស្នងការនគរបាលជាតិ
ដកស្រង់អត្ថបទដោយ៖ ដារ៉ា