លោក ពេជ្រ ស្រស់៖ បើគ្រួសារក្រីក្រហើយត្រូវប្រឹងរក កុំប្រឹងឈ្លោះគ្នាអីបើប្រទេសតូច សេដ្ឋកិច្ចស្គម រាស្រ្តខ្វះមុខខ្វះក្រោយត្រូវរួមគ្នាអភិវឌ្ឍន៍ឲ្យថ្កុំថ្កើង កុំប្រឹងហែកគ្នានាំឲ្យវេទនាអី
(ភ្នំពេញ) : ស្ងាត់ស្ងាត់ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានបញ្ចេញទស្សនៈមួយគួរឱ្យចាប់អារម្មណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី 25 ខែមករាឆ្នាំ 2021 មួយនេះ។
ប្រធានគណបក្សយុវជនកម្ពុជារូបនេះបានបញ្ចេញទស្សនៈយ៉ាងដូច្នេះថា ” បើគ្រួសារក្រីក្រហើយត្រូវប្រឹងរក កុំប្រឹងឈ្លោះគ្នាអីបើប្រទេសតូច សេដ្ឋកិច្ចស្គម រាស្រ្តខ្វះមុខខ្វះក្រោយត្រូវរួមគ្នាអភិវឌ្ឍន៍ឲ្យថ្កុំថ្កើង កុំប្រឹងហែកគ្នានាំឲ្យវេទនា
ដល់រាស្រ្ត វិនាសដល់ជាតិ ពិឃាតដល់ភាគីទាំងអស់អីកម្លាំងនៃគណបក្សយុវជនកម្ពុជាគឺកម្លាំងពិតប្រាកដ
ដើម្បីជាតិមាតុភូមិ និងពលរដ្ឋគ្រប់ប្រភេទ” ។