លោក ពេជ្រ ស្រស់ ថាការធ្វើច្បាប់គ្រប់គ្រងគ្រឿងស្រវឹង និងគ្រប់គ្រងការផ្សព្វផ្សាយគ្រឿងស្រវឹង មិនទាន់ចេញជាស្ថាពរទើបបណ្ដាលឲ្យមានការយឺតយ៉ាវក្នុងការបិទការផ្សព្វផ្សាយគ្រឿងស្រវឹងយ៉ាងអនាធិបតេយ្យនៅកម្ពុជា

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកនៃស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលជាទីប្រឹក្សារបស់រាជរដ្ឋាភិបាល លោកបានធ្វើការប្រកាសនូវលទ្ធផលបឋមស្ដីអំពី “ ការផ្សព្វផ្សាយនូវគ្រឿងស្រវឹង (ស្រាបៀរ) យ៉ាងអនាធិបតេយ្យនៅកម្ពុជា ” ។នេះបើយោងតាមការបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់លោក ពេជ្រ ស្រស់ កាលពីមុននេះបន្តិច។

លោក ពេជ្រ ស្រស់ ជាមួយនឹង លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ
លោក ពេជ្រ ស្រស់ ជាមួយនឹងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
លោក​ ពេជ្រ ស្រស់ ជាមួយនឹងលោក ខៀវ កាញារឹទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន

លោក ពេជ្រ ស្រស់ បានសរសេររៀបរាប់ពីសេចក្ដីសន្និដ្ឋានពាក់ព័ន្ធនឹង “ ការផ្សព្វផ្សាយនូវគ្រឿងស្រវឹង (ស្រាបៀរ) យ៉ាងអនាធិបតេយ្យនៅកម្ពុជា ” ក្រោយពីលោកបានដឹកនាំប្រតិភូគណបក្សយុវជនជួបជាមួយនឹងភាគី ដែលពាក់ព័ន្ធមួយចំនួនកាលពីពេលកន្លងទៅ ហើយក្នុងសេចក្ដីសន្និដ្ឋាននោះដែរគឺមានខ្លឹមសារដូចតទៅ៖

ទី១.ភាគីនៅខាងនាយកដ្ឋានចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈបានដាក់នូវក្តីបារម្ភ ចំពោះគ្រឿងស្រវឹង១. ភាគីនៅខាងនាយកដ្ឋានចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈបានដាក់នូវក្តីបារម្ភ ចំពោះគ្រឿងស្រវឹងកំពុងវាយលុកយ៉ាងសកម្មនៅក្នុងសង្គមកម្ពុជា ដែលជាហេតុ ធ្វើឲ្យមានការកើនឡើង ចំពោះគ្រោះថ្នាក់ចរាចរណ៍ហើយថ្នាក់ដឹកនាំនាយកដ្ឋានចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈបានស្នើមកថ្នាក់ដឹកនាំប្រតិភូគណបក្ស យុវជនកម្ពុជា ឲ្យជួយពន្លឿនច្បាប់គ្រប់គ្រងគ្រឿងស្រវឹងឲ្យបានចេញឆាប់រហ័ស ដើម្បីទប់
ស្កាត់ការចរាចរណ៍គ្រឿងស្រវឹងយ៉ាងអនាធិបតេយ្យធ្វើឲ្យប៉ះពាល់ប្រយោជន៍សង្គមជាតិកម្ពុជាទាំងមូល
ទី២. ភាគីនៅខាងក្រសួងពាណិជ្ជកម្មបានប្រឆាំងដាច់ខាតនូវការផ្សព្វផ្សាយគ្រឿងស្រវឹងយ៉ាងអនាធិបតេយ្យនៅកម្ពុជា ជាពិសេស ការផ្សព្វផ្សាយមានលក្ខណៈកុហកដល់អ្នកប្រើប្រាស់ ហើយថ្នាក់ដឹកនាំក្រសួងក៏បានប្តេជ្ញាលុបបំបាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនិងការប្រគុំតន្រ្តីគ្រឿងស្រវឹងផងដែរ ដើម្បីការពារប្រយោជន៍អ្នកប្រើប្រាស់ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ព្រមទាំងទប់ស្កាត់អំពើខុសច្បាប់ផ្សេងៗដែលកើតចេញពីការប្រើប្រាស់គ្រឿងស្រវឹង ប៉ុន្តែការអនុវត្តការងារនេះ គឺក្រសួងពាណិជ្ជកម្មរង់ចាំនូវច្បាប់ពាក់ព័ន្ធចេញជាធរមានជាមុនសិន ទើបមានការអនុវត្តបានប្រសិទ្ធភាពខ្ពស់ ជាពិសេសគឺច្បាប់គ្រប់គ្រងគ្រឿងស្រវឹងតែម្តង ដែលជាដាវអាជ្ញាសឹកដ៏មានប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចការងារខាងលើនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ហើយចំពោះមុខ គឺថាខាងក្រសួងបានត្រឹមធ្វើសេចក្តីប្រកាសអន្តរក្រសួង និងព្រៀងអនុក្រឹត្យ ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយគ្រឿងស្រវឹងជាបណ្តោះអាសន្នជាមុនសិនទម្រាំតែច្បាប់ពាក់ពន្ធ័ចេញជាធរមាន

ទី៣. ភាគីខាងក្រសួងព័ត៌មានបានប្រឹងប្រែងទប់ស្កាត់ការផ្សព្វផ្សាយគ្រឿងស្រវឹងមានលក្ខណៈផ្តល់ជូនសម្ភារៈនិងរង្វាន់ផ្សេងៗដល់អតិថិជនគឺខាងក្រសួងធ្វើការហាមឃាត់ជាបន្តបន្ទាប់ ហើយថ្នាក់ដឹកនាំក្រសួងព័ត៌មានក៏ប្តេជ្ញាធ្វើការងារជាមួយក្រសួងដទៃទៀត ដើម្បីលុបបំបាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឲ្យអន់ថយចុះក៏ប៉ុន្តែអ្វីដែលជាឧបស័គ្គនោះគឺការខ្វះនូវលិខិតបទដ្ឋានគតិយុទ្ធនាៗ ក្នុងការអនុវត្តកិច្ចការមួយនេះ ជាពិសេសគឺការចេញនូវច្បាប់គ្រប់គ្រងគ្រឿងស្រវឹងយឺតយ៉ាវធ្វើឲ្យក្លាយជាឧបស័គ្គក្នុងការអនុវត្តលើគ្រឿងស្រវឹងតែម្តង។

លើសពីនេះទៅទៀតនោះខាងភាគីពាក់ព័ន្ធទាំងបីស្ថាប័នខាងលើបានធ្វើការប្តេជ្ញាចំពោះមុខប្រតិភូគណបក្សយុវជនកម្ពុជា ដើម្បីទប់ស្កាត់នូវការផ្សព្វផ្សាយគ្រឿងស្រវឹងនៅកម្ពុជាឲ្យរួមចង្អៀត ហើយនៅកិច្ចប្រជុំនីមួយៗ គឺខាងប្រតិភូគណបក្សយុវជនកម្ពុជាបានជុំរុញឲ្យអនុវត្តការងារឲ្យបានតឹងរ៉ឹងបំផុតចំពោះការផ្សាយគ្រឿងស្រវឹងយ៉ាងអនាធិបតេយ្យនៅកម្ពុជា ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ព្រមទាំងអំពើល្មើសច្បាប់ផ្សេងៗនៅក្នុងសង្គមប្រទេសកម្ពុជា៕

ទាក់ទងនឹងបញ្ហា “ ការផ្សព្វផ្សាយនូវគ្រឿងស្រវឹង (ស្រាបៀរ) យ៉ាងអនាធិបតេយ្យនៅកម្ពុជា ” នេះដែរ ប្រតិភូគណបក្សយុវជនកម្ពុជា ដែលដឹកនាំដោយ លោក ពេជ្រ ស្រស់ បានធ្វើសេចក្ដីសន្និដ្ឋានថា៖

ទី១.ក្រសួងមានសមត្ថកិច្ចខ្វះភាពសហការណ៍គ្នាក្នុងចុះការបិទការផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមទីសាធារណៈនិងនៅតាមប្រព័ន្ធផ្សព្វផ្សាយនានា
ទី២.ក្រសួងមានសមត្ថកិច្ចគឺខ្វែងឆន្ទៈគ្នាក្នុងការអនុវត្តការងារក្នុងការបិទការផ្សព្វផ្សាយគ្រឿងស្រវឹង នៅតាមទីសាធារណៈ និងតាមប្រព័ន្ធផ្សព្វផ្សាយនានា
ទី៣.ក្រសួងមានសមត្ថកិច្ចកំពុងច្របូកច្របល់គ្នានូវតួនាទីក្នុងការបិទការផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមទីសាធារណៈ និងតាមប្រព័ន្ធផ្សព្វផ្សាយនានា
ទី៤ .ក្រសួងមានសមត្ថកិច្ចគិតពីចំណូលបានមកពីគ្រឿងស្រវឹងទើបមានការយឺតយ៉ាវក្នុងការបិទការផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមទីសាធារណៈ និងតាមប្រព័ន្ធផ្សព្វផ្សាយនានា
ទី៥. ការមិនចេញច្បាប់គ្រប់គ្រងគ្រឿងស្រវឹងគឺជាឧបសគ្គចម្បងក្នុងការបិទការផ្សព្វផ្សាយគ្រឿងស្រវឹងយ៉ាងអនាធិបតេយ្យនៅតាមទីសាធារណៈ និងតាមប្រព័ន្ធផ្សព្វផ្សាយនានា៕

អត្ថបទ៖ ព្រួញទេព

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds