រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានរៀបចំកិច្ចប្រជុំ ប្រកាសសមាសភាពក្រុមការ ងារយេនឌ័រ

(ភ្នំពេញ): រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានរៀបចំកិច្ចប្រជុំ ប្រកាសសមាសភាពក្រុមការ ងារយេនឌ័រ ប្រចាំរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការ ដ្ឋាន អាកាសចរ ស៊ីវិល ដោយអង្គប្រជុំប្រព្រឹត្តទៅព្រឹក ថ្ងៃចន្ទ ១៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅរដ្ឋលេខា ធិការ ដ្ឋានអាកាសចរស៊ីវិល ។

ថ្លែងក្នុងកិច្ចប្រជុំនេះឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិតរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា៖ដើម្បីឆ្លើយតបទៅ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានរៀបចំផែនការ យុទ្ធសាស្ត្រ បញ្ជ្រាបយេនឌ័ររយៈពេល០៥ឆ្នាំ (២០១៧-២០២១) ក្នុងគោលបំណងអនុវត្តឱ្យបានខ្ជាប់ខ្ជូន នូវអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនារីភេទ ស៊ី-ដ (CEDAW) ក្នុងគោលបំណងដើម្បីចូលរួម ចំណែកលើកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងផ្តល់ភាព អង់អាច ដល់ស្ត្រីមួយកម្រិតថែមទៀត។

ផែនការយុទ្ធសាស្រ្តនេះបានបង្ហាញនូវទស្សនវិស័យសម្រាប់រយៈពេល ០៥ឆ្នាំ (២០១៧-២០២១) ដោយផ្តោតសំខាន់លើ ការពង្រឹងសមត្ថភាពដល់ស្ត្រីក្នុងវិស័យអាកាសចរស៊ីវិលធ្វើឱ្យ ស្ថានភាពស្ត្រី ក្នុងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងភាគីពាក់ព័ន្ធកាន់តែមានភាពប្រសើរឡើង ដើម្បី បំពេញតួនាទីរបស់ខ្លួនក្នុងស្មារតីទទួលខុស ត្រូវពេលអនុវត្តកិច្ចការងារជាប្រចាំ និងការបំពេញភារកិច្ចអន្តរជាតិ។

ចុងបញ្ចប់ ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការ ដ្ឋាន អាកាសចរ ស៊ីវិល បានផ្តល់អនុសាសន៏ ណែនាំដល់ក្រុមការងារ ដើម្បីឱ្យផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ រយៈពេល០៥ឆ្នាំ មានប្រសិទ្ធិភាព និង គ្រប់ជ្រុងជ្រោយដែលអាចបម្រើឱ្យការអភិវឌ្ឍសម្រាប់វិស័យអាកាសចរស៊ីវិល មាន០២ ចំនុចដូចខាងក្រោម ៖

១-គ្រប់នាយកដ្ឋាន មជ្ឍមណ្ឌល អង្គភាពពាក់ព័ន្ធ និងប្រតិបត្តិករអាកាសចរណ៏ស៊ីវិល ទាំងអស់ចាំបាច់ ត្រូវលើកទឹកចិត្តស្ត្រី និងលុបបំបាត់ គ្រប់ទម្រង់នៃការរើសអើងភេទ។

២-ក្រុមការងារយេនឌ័រ ត្រូវមានភាពសកម្ម និងចូលរួមគ្រប់សកម្មភាពដែលពាក់ព័ន្ធ ដូចជាការចូលរួម ក្នុងវគ្គបណ្តុះបណ្តាល និងធ្វើការផ្សព្វផ្សាយ ជាប្រចាំ ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds