ស្អែកនេះ សម្តេចតេជោ នឹងអញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធនឹងការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងចំនុចសំខាន់ៗផ្សេងទៀត

(ភ្នំពេញ)៖ នៅវេលាម៉ោង ៩:០០នាទីព្រឹក ថ្ងៃអង្គារ ១៥ កើត ខែបុស្សឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធនឹងការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងចំនុចសំខាន់ៗផ្សេងទៀត ពីក្រុងតាខ្មៅខេត្តកណ្តាល ។

គួរបញ្ជាក់ផងដែរថា តាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកនេះក្នុង «ព្រឹត្តិការណ៌សហគមន៌ ២៨វិច្ឆិកា» ក្រសួង បានរកឃើញមានអ្នកឆ្លង សរុប ៤១នាក់ដដែល ដោយក្នុងនោះ មានអ្នកជាសះស្បើយរហូតដល់ ៣៨នាក់ហើយ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds