ទីក្រុងប៉េកាំ ក្រុមហ៊ុន Alibaba កំពុងរងការស៊ើបអង្កេតជុំវិញកលល្បិចផ្ដាច់មុខ

(បរទេស)៖ Alibaba ជាក្រុមហ៊ុនលក់ទំនិញអនឡាញ និងបច្ចេកវិទ្យាយក្សរបស់ចិន កំពុងស្ថិតក្រោមការស៊ើបអង្កេតពីនិយ័តករចិន ជុំវិញការ អនុវត្តនយោបាយផ្ដាច់មុខ ដែលនាំឱ្យប៉ះពាល់ដល់ទីផ្សារសេរី ឬទីផ្សារប្រកួតប្រជែង ជាពិសេសគឺការប្រើប្រាស់ឥទ្ធិពល ដើម្បីទទួលបាន ផលប្រយោជន៍យ៉ាងច្រើនសន្ធឹកនេះ ។
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋបាលរដ្ឋរបស់ចិន សម្រាប់បទប្បញ្ញត្តិទីផ្សារ (SAMR) បានប្រកាសជាផ្លូវការថា ពួកគេកំពុងតែស៊ើបអង្កេតទៅលើក្រុមហ៊ុនចិន Alibaba ករណីដែលបង្ខំឱ្យឈ្មួញ (អ្នកលក់) ចុះហត្ថលេខាលើកិច្ចព្រមព្រៀង លក់ផ្ដាច់មុខ និងការរារាំងឈ្មួញមិនឱ្យលក់ទៅក្រុមហ៊ុនផ្សេង ឬក្រុមហ៊ុនដែលជាដៃគូប្រកួតប្រជែងនេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ។
នៅពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបាន និងកំពុងតែព្រួយបារម្ភខ្លាំង ពីអំណាចរបស់ក្រុមហ៊ុន Alibaba និង Tencent ដែលពួកគេប្រើប្រាស់ឥទ្ធិពល នៅលើអនឡាញរបស់ពួកគេ ជាពិសេសគឺការទូទាត់ប្រាក់តាមអនឡាញ ដើម្បីធ្វើការប្រកួតប្រជែង ដោយមិនស្មោះត្រង់ នេះបើតាមការបញ្ជាក់របស់ SAMR ។
សូមបញ្ជាក់ថា ក្រុមហ៊ុន (Alibaba )ដែលមានលោក (Jack Ma) ជាក្បាលម៉ាស៊ីនធំ បានខឹងនឹងរដ្ឋាភិបាលចិនម្ដងរួចទៅហើយ បន្ទាប់ពីបានរារាំង និងផ្អាក មិនឱ្យក្រុមហ៊ុន( Ant Group) ឬ (Alipay) ចុះបញ្ជីផ្សារហ៊ុន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds