ក្រសួង សុខាភិបាល ព្រមានបិទកន្លែងព្យាបាលជំងឺឯកជនណាមួយ ដែលចេញវេជ្ជបញ្ជាសរសេរដៃ ខ្ជីខ្ជា អានមិនដាច់

(ភ្នំពេញ )៖ក្រសួងសុខាភិបាល បានណែនាំឲ្យកន្លែងព្យាបាលជំងឺ ត្រូវចេញវេជ្ជបញ្ជាតាមកុំព្យទ័រ។ ការណែនាំនេះមួយចំនួនគោរពតាមសេចក្ដីណែនាំរបស់ក្រសួង ប៉ុន្ដែមួយចំនួនទៀត នៅមិនទាន់គោរពបាននៅឡើយ។

ដោយឃើញបែបនេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បាននិយាយនៅក្នុងសេចក្ដីប្រកាសថា ក្នុងករណីកន្លែងព្យាបាលជំងឺឯកជនណាមួយ នៅតែបន្ដចេញវេជ្ជបញ្ជាសរសេរដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្រ្ត នឹងត្រូវផាកពិន័យ ៥លានរៀល ឬដកអាជ្ញាប័ណ្ណមកវិញ ព្រមទាំងបិទកន្លែងព្យាបាលថែមទៀតផង។

សូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds