នៅតែគួរឱ្យបារម្ភ!! ចំនួនអ្នកឆ្លងកូវីដ-១៩ ទូទាំងពិភពលោក កើនដល់ ៧៧ លាននាក់ និងអ្នកជំងឺជាង ៥៤លាននាក់ ជាសះស្បើយ

(បរទេស) គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៧៧,១៤៤,១៩៨ករណី ហើយក្នុងនោះមនុស្សសរុប ១,៦៩៩,០៣៩នាក់ស្លាប់ និងជាង ៥៤លាននាក់ បានជាសះស្បើយឡើងវិញនេះបើយោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer៕
តួលេខខាងលើបានបញ្ជាក់ថា ត្រឹមតែរយៈពេល២៤ម៉ោង ដោយគិតពីព្រឹកម្សិលមិញ រហូតមកដល់ពេលនេះ ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងថ្មីសរុប ៥៣២,៥៣០ករណី និងមានមនុស្សជាង ៧ពាន់នាក់បានស្លាប់។
សូមបញ្ជាក់ផងដែររហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាង ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេ។
តាមតួរលេខចេញពីគេហទំព័រខាងលើ បានបញ្ជាក់ថា គិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានមនុស្សសរុប ១៨,២៥៨,៥៧២បានឆ្លង, ជាង៣២ម៉ឺននាក់ស្លាប់។
ដោយឡែកព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៧៤,២១៦នាក់ និងអ្នកជំងឺជាង ១ពាន់នាក់ បានស្លាប់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds