មានការព្រមានជាថ្មីអំពីការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រ នេះបើតាមបញ្ជាក់ដឹងពីសហរដ្ឋអាមេរិក និងលោក Biden 

(បរទេស)៖ សេចក្តីរាយការណ៍ថ្មីកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា រដ្ឋបាលសហរដ្ឋអាមេរិករបស់លោកប្រធានាធិបតី (Donald Trump) និងប្រធានាធិបតីជាប់ឆ្នោតលោក (Joe Biden) បានព្រមានជាថ្មីកាលពីថ្ងៃព្រហស្បតិ៍អំពីការលួចចូលក្នុងប្រព័ន្ធកំព្យូទ័រនៅជុំវិញពិភពលោក ដែលពួកមន្ត្រីសង្ស័យថា បានធ្វើឡើងដោយប្រទេសរុស្ស៊ី។

អង្គភាពសន្តិសុខកុំព្យូទ័ររបស់ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានឲ្យដឹងថា ការលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រនេះ «បានបណ្តាលឲ្យគ្រោះថ្នាក់យ៉ាងខ្លាំងដល់រដ្ឋាភិបាលសហព័ន្ធនិងរដ្ឋមូលដ្ឋាន កុលសម្ព័ន្ធនិងអាជ្ញាធរដែនដី និងអង្គភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងក្រុមហ៊ុនឯកជន»។

សេចក្តីរាយការណ៍ថ្មីកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា ក្រសួងថាមពល និងក្រុមហ៊ុន Microsoft របស់សហរដ្ឋអាមេរិក ស្ថិតនៅក្នុងចំណោមទីកន្លែងនានាដែលប៉ះពាល់ដោយការលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រនេះ។ ក្រសួងរតនាគារនិងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានប្រទះឃើញការវាយប្រហារនេះមុនគេ។អង្គភាពសន្តិសុខកុំព្យូទ័រ បានព្រមានថា ការដកមេរោគកំព្យូទ័រចេញពីបណ្តាញ Software នឹងមានភាពស្មុគ្រស្មាញ និងពិបាកមួយ។

ក្រសួងថាមពល បានបញ្ជាក់ថា ការវាយប្រហារនោះ បានធ្វើឲ្យប៉ះពាល់តែបណ្តាញជំនួញរបស់ខ្លួនប៉ុណ្ណោះ។ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Microsoft ក៏បានរងការប៉ះពាល់ដោយការលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រនេះ ក៏ប៉ុន្តែ មិនអាចបញ្ជាក់ថា តើក្រុមហ៊ុននោះ បានរងការប៉ះពាល់ធំប៉ុណ្ណានោះទេ។

លោក Biden ដែលនឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី២០ មករាខាងមុខ បានថ្លែងថា៖ «មានរឿងច្រើនណាស់ដែលយើងមិនទាន់ដឹង ប៉ុន្តែអ្វីដែលយើងបានដឹង ជារឿងគួរឲ្យព្រួយបារម្ភណាស់»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds