ស្ងាត់ៗ លោក កែម រិទ្ធិសិត ប្រកាសលាលែងពីប្រធានគណបក្សខ្មែរតែមួយ!
(ភ្នំពេញ): នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ លោក កែម រិទ្ធិសិត បានប្រកាសលាលែងដំណែងជាប្រធានគណបក្សខ្មែរតែមួយ ដោយមិនទាន់ដឹងពីមូលហេតុ។
នេះបេីយោងទៅតាមលិខិតដែលលោកបានសរសេរជូនដំណឹងទៅដល់លោកអនុប្រធានគណបក្សបានសរសេរថា៖ដេីម្បីប្រជាធិបតេយ្យផ្ទៃក្នុងបក្ស ខ្ញុំស្ម័គ្រចិត្តមិនឈរឈ្មោះធ្វេីជាបេក្ខភាព ប្រធានគណបក្សខ្មែរតែមួយ នៅអាណត្តិទី២ទៀតទេ។ ដូច្នេះសេចក្តីសម្រេចចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខារបស់ខ្ញុំនេះតទៅ។