សម្រាប់កម្ពុជាថ្ងៃនេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មានករណីជាសះស្បើយចំនួន០៤នាក់ និង មិនមានករណីឆ្លងថ្មីទេ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញករណីឆ្លងកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជំងឺចំនួន៤នាក់ថែមទៀត បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ
-អ្នកឆ្លងសរុប = ៣៦២ នាក់
-អ្នកឆ្លងក្នុងសហគមន៍ = ៤១ នាក់
-អ្នកជាសះស្បើយ = ៣៤៥ នាក់
អ្នកជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យទាំង៤នាក់រួមមាន៖
ចំនួនពី០២នាក់ ដែលជាអ្នកពាក់ព័ន្ធទៅនឹង <<ព្រឹត្តិការណ៍សហគមន៍២៨វិច្មិការ>>
1)ស្ត្រីជនជាតិខ្មែរ អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលមានស្វាមីធ្វើការនៅនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ ។
2)កុមារាជនជាតិខ្មែរ អាយុ១ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាកូនប្រុសរបស់បុរសអាយុ៣៤ឆ្នាំ ដែលបានព្យាបាលជាសះស្បើយ ហើយបានចេញពីមន្ទីរពេទ្យ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ និងរបស់អ្នកជំងឺស្ត្រី អាយុ៣០ឆ្នាំ ដែលមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ចំនួនពី០២នាក់ ជាអ្នកដំណើរមកកម្ពុជា ដែលមិនជាប់ពាក់ព័ន្ធទៅនិង <<ព្រឹត្តិការណ៍សហគមន៍២៨វិច្មិការ>>
3) បុរសជនជាតិខ្មែរ អាយុ៤៦ឆ្នាំស្នាក់នៅឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ធ្វើដំណើរមកពីប្រទេសជប៉ុន មកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
4) បុរសជនជាតិខ្មែរ អាយុ៣២ឆ្នាំ ស្នាក់សណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ អ្នកធ្វើដំណើរមកពីប្រទេសម៉ាលី មកដល់កម្ពុជានៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ។
សូមបញ្ជាក់ថារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងរកមិនឃើងអ្នកឆ្លងកូវីឌ-១៩ ថ្មីទៀតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds