ឯកឧត្តម អ៊ូ វណ្ណា ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនមណ្ឌលកុមារកំព្រាខេត្តព្រៃវែង

 

ព្រៃវែង ៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះ ឯកឧត្តម អ៊ូ វណ្ណា និងក្រុមការងារ បាននាំយកអំណោយឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនមណ្ឌលកុមារកំព្រាខេត្តព្រៃវែង សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ។

អំណោយដែលឯកឧត្តម អ៊ូ វណ្ណា និងក្រុមការងារ ប្រគល់ជូនមណ្ឌលកុមារកំព្រាខេត្តព្រៃវែង នាឱកាសនោះរួមមាន ៖ ថ្នាំពេទ្យ សម្ភារៈប្រើប្រាស់ អាល់កុល ៥កាន ស្មើនឹង ១៥០លីត្រ និងម៉ាសការពារ ចំនួន ៣ ០០០ម៉ាស។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open