ក្នុងភពផែនដីយើងថ្ងៃនេះ! មានចំនួនអ្នកឆ្លងកូវីដ-១៩ កើនដល់ដល់ ៧៥ លាននាក់ និងអ្នកជំងឺជាង ៥២លាននាក់ ជាសះស្បើយ
(បរទេស)៖ គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៧៥,២១៤,៥១៩ករណី ហើយក្នុងនោះមនុស្សសរុប ១,៦៦៦,៨៤៤នាក់ស្លាប់ និងជាង ៥២លាននាក់ បានជាសះស្បើយឡើងវិញ នេះបើយោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer ។
តួលេខខាងលើបានបញ្ជាក់ថា ត្រឹមតែរយៈពេល២៤ម៉ោង ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៦៧៤,៣៩១ករណី និងមានមនុស្សជាង ១ម៉ឺន ២ពាន់នាក់បានស្លាប់។
សូមបញ្ជាក់ផងដែររហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាង ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេ។គិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានមនុស្សសរុប ១៧,៥៨៧,៦៨៣បានឆ្លង, ជាង៣១ម៉ឺននាក់ស្លាប់៕
ដោយឡែកព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៩០,៧៦៦នាក់ និងអ្នកជំងឺជិត ៣ពាន់នាក់ បានស្លាប់៕