ប្រទេសអាល្លឺម៉ង់ចង់មានទំនាក់ទំនងល្អជាមួយរុស្ស៊ីប៉ុន្តែចំណុចមួយ គឺមិនអាចធ្វើខ្វាក់ភ្នែកមើលមិនឃើញទៅលើចំណុចនៃភាពចម្រូងចម្រាសបានទេ

(បរទេស)៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បាននិយាយកាលពីថ្ងៃពុធ នៅឯក្នុងសភាសហព័ន្ធអាល្លឺម៉ង់ (Bundestag) ថា ប្រទេសអាល្លឺម៉ង់ត្រូវការទំនាក់ទំនងល្អជាមួយប្រទេសរុស្ស៊ី ប៉ុន្តែចំណុចមួយ គឺមិនអាចធ្វើខ្វាក់ភ្នែកមើលមិនឃើញទៅលើចំណុចនៃភាពចម្រូងចម្រាសបានទេ។
ឆ្លើយតបនឹងសំណួររបស់សមាជិកសភា លោកស្រីបាននិយាយថា «នៅក្នុងជ្រុងមួយ ចំណុចមួយត្រូវតែត្រូវបានមើលឃើញថា វាជាគោលបំណងមួយដែលចង់មានទំនាក់ទំនងជាយុទ្ធសាស្ត្រល្អជាមួយរុស្ស៊ី ដោយខ្ញុំតែងតែនិយាយដូច្នេះ ប៉ុន្តែយើងមិនត្រូវធ្វើខ្វាក់ភ្នែកមើលមិនឃើញការពិតនោះទេ»។
លោកស្រី Merkel បានដាក់ឈ្មោះករណី Alexey Navalny និងករណីឃាតកម្ម Kleiner Tiergarten ថាជាឧទាហរណ៍នៃចំណុចចម្រូងចម្រាស។ ក្រៅពីនេះ មានវឌ្ឍនភាពតិចតួចនៅក្នុងដំណើរការទីក្រុង Minks ស្តីពីប្រទេសអ៊ុយក្រែនផងដែរ។
យោងតាមលោកស្រី Merkel បានឱ្យដឹងថា វាមិនចាំបាច់មាន «ការចាប់ផ្តើមថ្មី» នៅក្នុងទំនាក់ទំនងជាមួយប្រទេសរុស្ស៊ីទេ ព្រោះពួកគេ «មានពេលវេលា» រួចទៅហើយ សូម្បីតែគ្មានវាក៏ដោយ៕
(ប្រភព TASS)

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds