កោះតៃវ៉ាន់កាលពីប៉ុន្មានថ្ងៃមុននេះ បានជួបគ្រោះរញ្ជួដីកម្រិត ៦,៧រ៉ិចទ័រវាយប្រហារក្នុងទីក្រុង
(បរទេស)៖ កាលពីប៉ុន្មានថ្ងៃមុននេះនៅក្នុងទីក្រុងតៃបុិមានករណីគ្រោះការរញ្ជួយមួយត្រូវបានគេរាយការណ៍ថា បានវាយប្រហារនៅក្នុងទីក្រុងតៃប៉ិរបស់កោះតៃវ៉ាន់ ហើយរហូតមកដល់ពេលនេះនៅមិនទាន់មានរបាយការណ៍អំពីការស្លាប់ និងការខូចខាតដែលបណ្តាលមកពីការរញ្ជួយដីនោះទេ។
យោងតាមការិយាល័យឧតុនិយមកណ្តាលនៃកោះតៃវ៉ាន់បានឱ្យដឹងថា ការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារប្រទេសកោះមួយនេះដោយមានចំណុចកណ្តាលនៃការរញ្ជួយដីដែលមានកម្លាំង ៦,៧រ៉ិចទ័រ ដោយមានទីតាំងនៅជិតទីក្រុង Yilan នៅជម្រៅ ៧៧គីឡូម៉ែត្រ ឬ ៤៨ម៉ាយល៍។
កោះនេះទទួលរងនូវការរញ្ជួយដីជាប្រចាំដែលតែងតែវាយប្រហារ ខណៈដែលកោះតៃវ៉ាន់នេះមានទីតាំងនៅជិតតំបន់ចិញ្ចៀនភ្លើង ដែលជាតំបន់សំខាន់មួយនៅក្នុងអាងទឹកនៃមហាសមុទ្រប៉ាស៊ីហ្វិកដែលមានសកម្មភាពរញ្ជួយខ្លាំង។