តើ ម្សិលមិញមានអ្វីកើតឡើងដែលមិនអាចផ្ញើសារនៅលើ Messenger បាន?

អ្នកប្រហែលជាជួបបញ្ហានៅពេលចង់ផ្ញើសារទៅកាន់នរណាម្នាក់ នៅលើហ្វេសប៊ុក ឬនៅលើកម្មវិធី Instagram ផងដែរ កាលពីម្សិលមិញ។ ការកាត់ផ្ដាច់សេវាកម្មនៅលើ Messenger និងការផ្ញើសារលើ Instagram DMs (Direct Messages) បានប៉ះពាល់អ្នកប្រើប្រាស់មួយចំនួន ជាមួយការមិនអាចបញ្ជូនសារ និងមិនអាចមើលសារចាស់ៗផងដែរ។

ការកាត់ផ្ដាច់នេះបានកើតឡើងប្រហែលចាប់ពីម៉ោង៤:៣០ល្ងាច ហើយកាន់តែធ្ងន់ធ្ងរនៅប៉ុន្មានម៉ោងបន្ទាប់។ គេហទំព័រ Downdetector ដែលបានឃ្លាំមើលការដាច់សេវាកម្ម បានបង្ហាញថា អ្នកប្រើប្រាស់បានរាយការណ៍ពីបញ្ហានេះកាន់តែខ្លាំង រហូតដល់ម៉ោង៨:៣០យប់។

ហេ្វសប៊ុកក៏បានបញ្ជាក់ផងដែរថា បញ្ហាត្រូវបានដោះស្រាយរួចរាល់ហើយ។ អ្នកនាំពាក្យរបស់ហ្វេសប៊ុកបាននិយាយថា បញ្ហានេះត្រូវបានដោះស្រាយហើយយើងសូមភ័យទោសចំពោះការរអាក់រអួល។ ការកាត់ផ្ដាច់សេវាកម្មតែងតែកើតមានជារឿយៗ ប៉ុន្តែបញ្ហាទាំងនេះសុទ្ធតែបង្ហឡើងដោយហ្វេសប៊ុកខ្លួនឯង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនហ្វេសប៊ុកទើបតែកំពុងធ្វើការ លើការផ្ញើសារឆ្លើយឆ្លងរវាងកម្មវិធី Messenger និង Instagram DMs។ ហើយការតភ្ជាប់គ្នារវាងវេទិកាបញ្ចូលគ្នា វាហាក់ដូចជាការកាត់ផ្ដាច់សេវាកម្ម បានកើតឡើងជាមួយគ្នាផងដែរ។ ខាងក្រោមនេះគឺផលប៉ះពាល់ ទៅកាន់តំបន់អ្នកប្រើប្រាស់ ហ្វេសប៊ុក, Messenger, Instagram,​ និងកម្មវិធី WhatsApp។ គេឃើញថា បញ្ហានេះបានកើតឡើងនៅតំបន់អឺរ៉ុប អាមេរិក អាស៊ី និងអូស្ត្រាលីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds