អាម៉េរិក រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ជាង១៧ម៉ឺននាក់ និងជាង ២ពាន់នាក់ស្លាប់
(បរទេស)៖ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៧៤,៦៨៣នាក់ និងអ្នកជំងឺសរុប ២,២៩០នាក់ បានស្លាប់ នេះបើយោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer ។
សូមបញ្ជាក់ផងដែររហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាងនៃចំនួនអ្នកឆ្លងច្រើនជាងគេ ដែលគិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានមនុស្សសរុប ១៥,៥៨៨,២៧១បានឆ្លង, ជាង២៩ម៉ឺននាក់ស្លាប់។
ចំណែកឯប្រទេសឥណ្ឌា ឈរបន្ទាប់ពីអាម៉េរិក ដែលរហូតមកដល់ពេលនេះ ឥណ្ឌារកឃើញអ្នកឆ្លងសរុប ៩,៧៣៥,៩៧៥នាក់ ក្នុងនោះអ្នកើជំងឺជាង១៤ម៉ឺននាក់ បានស្លាប់ និងជាង៩.២លាននាក់ទៀត បានជាសះស្បើយ។
ដោយឡែកប្រទេសប្រេស៊ីល ឈរនៅលេខរៀងទី៣ ដែលរហូតមកដល់ពេលនេះ ប្រេស៊ីល រកឃើញអ្នកឆ្លងសរុប ៦,៦៧៤,៩៩៩នាក់ ក្នុងនោះអ្នកកើជំងឺជាង១៧ម៉ឺននាក់ បានស្លាប់ និងជាង៥.៨លាននាក់ទៀត បានជាសះស្បើយ.
គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង ៦ និង៣០នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៦៨,៥០៨,៨៦១ករណី ហើយក្នុងនោះមនុស្សសរុប ១,៥៦១,៥៦៥នាក់ស្លាប់ និងជាង ៤៧.៤លាននាក់ បានជាសះស្បើយឡើងវិញ។
តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕