ទីក្រុង Dusseldorf កំពុងផ្ទុះការតវ៉ាប្រឆាំងនឹងវិធានការណ៍របស់រដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩

(បរទេស)៖ខណៈពេលនេះប្រធានាធិបតី អាល្លឺម៉ង់បានបង្កើនការរឹតត្បិតរបស់ខ្លួនទៅលើការរស់នៅសាធារណៈដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃករណីឆ្លងមេរោគកូរ៉ូណាវីរុស ដែលប្រទេសនេះបានជួបប្រទះចាប់តាំងពីខែតុលាមកនៅពេលដែលករណីប្រចាំថ្ងៃបានកើនឡើងជាលំដាប់លើសពីចំនួនដែលបានឃើញកាលពីនៅក្នុងខែមេសា។
សារព័ត៌មាន Sputnik បានរាយការណ៍ពីទីក្រុង Dusseldorf នៃប្រទេសអាល្លឺម៉ង់ដែលជាកន្លែងដែលក្រុមបាតុករកំពុងប្រមូលផ្តុំគ្នានៅតាមដងផ្លូវដើម្បីប្រឆាំងនឹងវិធានការរបស់រដ្ឋាភិបាលដែលមានការតឹងរ៉ឹងជាងមុនចំពោះការទប់ស្កាត់វីរុសនេះ។ ការប្រឆាំងនឹងការធ្វើបាតុកម្មនេះក៏ត្រូវបានគេរំពឹងថានឹងធ្វើឡើងទៅនៅថ្ងៃជាមួយគ្នានោះដែរ។
ប្រទេសអាល្លឺម៉ង់បានដាក់ការបិទផ្នែកខ្លះក្នុងរយៈពេលមួយខែនៅក្នុងខែវិច្ឆិកាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលក្រោយមកត្រូវបានពង្រីករហូតដល់ថ្ងៃទី ១០ ខែមករា។
ប្រជាជនអាល្លឺម៉ង់មិនយល់ស្របទៅនឹងវិធានការណ៍នានាទេ ដោយពួកគេបានធ្វើដំណើរតាមដងផ្លូវនៅទូទាំងប្រទេសដើម្បីធ្វើបាតុកម្មដោយសន្តិវិធី ដែលទោះជាយ៉ាងណាក្តីវាត្រូវបានរំខានដោយការប្រឈមមុខដាក់គ្នាជាមួយមន្រ្តីប៉ូលីសជាច្រើនលើកដែលបានបង្ខំអោយមន្រ្តីអនុវត្តច្បាប់ធ្វើការចាប់ខ្លួន និងងាកទៅប្រើប្រាស់ការបាញ់ទឹកដើម្បីបំបែកពួកគេ៕
(ប្រភព Sputnik )

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds