នគរបាលឃាត់ខ្លួននារីម្នាក់ ពីបទជួញដូរ និងចែកចាយនូវសារធាតុញៀន ខុសច្បាប់
(ពោធិ៍សាត់)៖ កាលពីថ្ងៃទី២៤ មេសា២០១៩ វេលាម៉ោង១៦និង៤៨នាទីនៅចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សមត្ថកិច្ចនគរបាលស្រុកវាលវែង សហការជាមួយនគរបាលស្រុកភ្នំក្រវាញ តាមប្រម៉ាញ់ចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆែម ស្រីភួង (ហៅម៉ាប់) អាយុ២៤ឆ្នាំ មុខរបរកសិករ ជាម្ចាស់ផ្ទះ រស់នៅ ពីបទរក្សាទុកជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន។
យោងតាមរបាយការណ៍របស់ លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឲ្យដឹងថា ជនសង្ស័យឈ្មោះឆែម ស្រីភួង (ហៅម៉ាប់) ជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម ហើយសមត្ថកិច្ចតាមប្រម៉ាញ់ជាច្រើនខែកន្លងមកទម្រាំចាប់ខ្លួនរូបគេបាន ។ ជនង្ស័យរូបនេះធ្វើសកម្មភាពចែកចាយរួចគេវិលមកលំនៅដ្ឋានរបស់ខ្លួននៅឯស្រុកភ្នំក្រវាញ ។ ដោយផ្អែកថា ជនសង្ស័យមានទីលំនៅក្នុងមូលដ្ឋាននៃខ័ណ្ឌរដ្ឋបាលស្រុកភ្នំក្រវាញ ទើបនគរបាលវាលវែងសុំសហការ និងមាការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាសំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបាននៅក្នុងលំនៅដ្ឋានរបស់គេតែម្តង។
ក្រោយពីការចាប់ឃាត់ខ្លួនសមត្ថកិច្ចរកឃើញថ្នាំញៀន នៅក្នុងលំនៅដ្ឋានជនសង្ស័យចំនួន១៤កញ្ចប់តូចស្មើនឹង៤.៦៦ក្រាម ដកហូតទូរស័ព្វដៃម៉ាកអាយហ្វូន១គ្រឿ ជនសង្ស័យ រួមទាំងវត្ថុតាងសមត្ថកិច្ចយកមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ដើម្បីចាត់ការបន្ត៕
ប្រភពពី៖ ផេកអគ្គស្នងការនគរបាលជាតិ
ដកស្រង់អត្ថបទដោយ៖ ដារ៉ា