នៅតែសាហាវ! ចំនួនអ្នកឆ្លងកូវីដ-១៩ ទូទាំងពិភពលោក កើនដល់ជាង ៦៧.៣លាននាក់, ពោលគឺព្រឹកនេះពិភពលោក រកឃើញអ្នកឆ្លងថ្មីជាង ៥០ម៉ឺននាក់
(បរទេស)៖ គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៦៧,៣៦០,៨៤៩ករណី ហើយក្នុងនោះមនុស្សសរុប ១,៥៤១,១៦៧នាក់ស្លាប់ និងជាង ៤៦.៥លាននាក់ បានជាសះស្បើយឡើងវិញនេះយោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer។
ក្នុងគេហទំព័រដដែលបានបញ្ជាក់ឲ្យដឹងថា ត្រឹមតែរយៈពេល២៤ម៉ោង ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៥១៨,៤០៤ករណី និងមានមនុស្សជាង ៧ពាន់នាក់ស្លាប់។
សូមបញ្ជាក់ផងដែររហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាងនៃចំនួនអ្នកឆ្លងច្រើនជាងគេ ដែលគិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានមនុស្សសរុប ១៥,១៥១,០១៨បានឆ្លង, ជាង២៨ម៉ឺននាក់ស្លាប់។