ក្រសួងសុខាភិបាល រកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ១០នាក់ ដែល៦នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៌សហគមន៌ ២៨វិច្ឆិកា និង៤នាក់ទៀត ជាករណីនាំចូល
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បង្ហាញពីអត្តសញ្ញាញបុគ្គលិកហាង Pedro ទាំង៦នាក់ ដែលបានរកឃើញឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» និងរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ផ្សេងទៀត នាំចូលពីក្រៅប្រទេស។