ប្រជាពលរដ្ឋអូស្ត្រាលី ត្រូវបានព្រមានពីទឹកជំនន់និងខ្យល់ព្យុះ ខណៈដែលរដូវក្តៅចូលមកដល់

(បរទេស)៖ការចូលមកដល់នូវរដូវក្តៅក្នុងប្រទេសអូស្ត្រាលី ត្រូវបានព្យាករណ៍ថា នឹងមានការកើនឡើងនៃហានិភ័យថា នឹងមានទឹកជំនន់ និងព្យុះស៊ីក្លូនត្រូពិក។ នេះបើយោងតាមការព្យាករណ៍អាកាសធាតុរបស់ការិយាល័យឧតុនិយមជាតិ។ ការិយាល័យនេះបានទស្សន៍ទាយថា នឹងមានភាពសើមខ្លាំងជាងមុន ហើយត្រជាក់ជាងឆ្នាំមុនៗ ប៉ុន្តែព្រមានថា នឹងមានហានិភ័យភ្លើងឆេះព្រៃសម្រាប់ភាគខាងត្បូងប្រទេសអូស្ត្រាលី។

អូស្ត្រាលី ស៊ាំនឹងគ្រោះធម្មជាតិដែលអាក្រក់ខ្លាំង។ រដូវក្តៅឆ្នាំមុនបន្សល់ទុកនូវការចងចាំដោយភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅក្នុងកំណត់ត្រារបស់ប្រទេសអូស្ត្រាលី។ ឆ្នាំនេះ ត្រូវបានរំពឹងថា នឹងសើមជាងនិងត្រជាក់ជាងរដូវក្តៅឆ្នាំមុន។

ឥទ្ធិពលនៃបាតុភូត La Niña ដែលជាការចុះត្រជាក់នៃផ្ទៃសមុទ្រជាទៀងទាត់នៅផ្នែកខ្លះនៃមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវបានគេរំពឹងថា នឹងមានភ្លៀងធ្លាក់ច្រើនជាងមុនក្នុងតំបន់ជាច្រើននៃប្រទេសអូស្ត្រាលី។ ការព្យាករណ៍អាកាសធាតុរបស់ការិយាល័យឧតុនិយម បានទាយថានឹងមានព្យុះស៊ីក្លូនត្រូពិកច្រើនខ្លាំង ហើយខ្យល់មូសុងប្រចាំឆ្នាំទំនងនឹងអាចចាប់ផ្តើមលឿនជាងមុន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds