សហរដ្ឋអាមេរិច នៅព្រឹកនេះរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ជាង១៦ម៉ឺននាក់ និងជាង ២ពាន់នាក់ស្លាប់
(បរទេស)៖ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៦៣,៩៧១នាក់ និងអ្នកជំងឺសរុប ២,៤៣៥នាក់ បានស្លាប់ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer ។
សូមជម្រាបថារហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាងនៃចំនួនអ្នកឆ្លងច្រើនជាងគេ ដែលគិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានមនុស្សសរុប ១៤,០៩០,២៨៩បានឆ្លង, ជាង២៧ម៉ឺននាក់ស្លាប់។
សូមបញ្ជាក់ថាគិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៦៤,១៤៨,៨២៦ករណី ហើយក្នុងនោះមនុស្សសរុប ១,៤៨៥,៤៣៧នាក់ស្លាប់ និងជាង ៤៤លាននាក់ បានជាសះស្បើយឡើងវិញ។
តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕