គួរអោយអាណិតណាស់ ទារក ០១ នាក់ អាយុទើប ០៧ តេស្តឃើញវិជ្ជមានកូវីដ ១៩ខែ នៅច្បារអំពៅ

(ភ្នំពេញ)៖ នៅព្រឹកនេះក្រសួងសុខាភិបាលជូនដំណឹងករណីរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ០៣ នាក់ទៀតរួមទាំងទារកអាយុទើប ០៧ ខែ មានអាស័យដ្ឋាននៅច្បារអំពៅ ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។

ជាមួយគ្នានេះ ក្រសួងក៏ប្រកាសមានអ្នកជាសះស្បើយថែម ០៣ នាក់ទៀត ក៏មានអគ្គរដ្ឋទូតហុងគ្រីប្រចាំប្រទេសកម្ពុជានិងវៀតណាម ដែលពាក់ព័ន្ធព្រឹត្តិការណ៍ ០៣ វិច្ឆិកា។
ការតេស្តអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ពីថ្ងៃ ២៩-៣០វិច្ឆិកា សរុបមានចំនួន ៤ ៨៦៩ នាក់ មានវិជ្ជមាន ១៧ នាក់ និង ៤ ៨៥២ អវិជ្ជមាន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds