ក្រសួងសុខាភិបាល សម្រេចអនុញ្ញាតបើកផ្សារអ៊ីអន១ឡើងវិញ ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ យោងតាម រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទដំណើរការផ្សារអ៊ីអន១ ជាបណ្តោះអាសន្ន ក្រោយបាន រកឃើញករណីវិជ្ជមាន ឆ្លងកូវីដ១៩ ទៅលើស្រ្តីជនជាតិខ្មែរម្នាក់ បន្ទាប់ពី រូបគាត់បានទៅផ្សារនេះ។

យ៉ាងណាមិញ មកទល់ថ្ងៃនេះ ដើម្បីជាផ្តល់ឱកាសឲ្យអាជីវករទាំងអស់ អាចដំណើរការអាជីវកម្មរបស់ខ្លួន ដោយអនុវត្តតាមវិធានសុខាភិបាលជាកំហិត  ក្រសួងសុខាភិបាល បានប្រកាសសម្រេចអនុញ្ញាតឲ្យបើកផ្សារទំនើប AEON ១ ឡើងវិញចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ។

ក្នុងនោះដែរ បើយោងតាមការឯកភាពពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល ក្រោយពិនិត្យសំណាកមនុស្ស៣២០១នាក់អវិជ្ជមានកូវីដ១៩ទាំងអស់  ក្រសួងសម្រេចអនុញ្ញាតឲ្យផ្សារទំនើប AEON ១ បើកឡើងវិញ ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds