ក្រសួងសុខាភិបាលអាមេរិកប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ពីរប្រភេទអាចប្រើប្រាស់បានក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ

(អាមេរិក)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Alex Azar បាននិយាយកាលពីថ្ងៃច័ន្ទថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ចំនួន ២ប្រភេទដំបូងអាចមានសម្រាប់ជនជាតិអាមេរិកមុនថ្ងៃបុណ្យណូអែល បន្ទាប់ពីក្រុមហ៊ុនផលិតឱសថ Moderna ក្លាយជាក្រុមហ៊ុនផលិតវ៉ាក់សាំងទី២ ដែលទំនងជានឹងទទួលបានការអនុញ្ញាត ឲ្យប្រើប្រាស់បន្ទាន់នៅសហរដ្ឋអាមេរិក។

ទីប្រឹក្សាដែលមិនស្ថិតនៅក្នុងរដ្ឋបាលចំណីអាហារ និងឱសថនឹងជួបប្រជុំគ្នានៅថ្ងៃទី១០ ខែធ្នូដើម្បីពិចារណាលើការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនផលិតឱសថ Pfizer។ លោក Azar បាននិយាយថា វ៉ាក់សាំងនោះអាចត្រូវបានអនុម័ត និងដឹកជញ្ជូនក្នុងរយៈពេលប៉ុន្មានថ្ងៃ ដែលក្រោយមករយៈពេលមួយសប្ដាហ៍ទៀតគឺក្រុមហ៊ុន Moderna។ លោក Azar បានប្រាប់កម្មវិធី This Morning programme របស់ទូរទស្សន៍ CBS ថា “ដូច្នេះយើងអាចមើលឃើញវ៉ាក់សាំងទាំង ២ប្រភេទនេះនឹងធ្លាក់ដល់ដៃប្រជាពលរដ្ឋមុនថ្ងៃបុណ្យណូអែល”។ លោក Azar បាននិយាយថា រដ្ឋាភិបាលសហព័ន្ធនឹងបញ្ជូនវ៉ាក់សាំងទាំងនេះ តាមរយៈប្រព័ន្ធចែកចាយវ៉ាក់សាំងធម្មតារបស់ខ្លួន ដោយអភិបាលរដ្ឋនានានឹងកំណត់ថា តើពួកគេគួរបញ្ជូនទៅកាន់កន្លែងណាមុនគេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds