ហេតុផលមួយចំនួនដែលអាចធ្វើឱ្យប្រដាល់សកលខ្មែរ មានភាព រអាក់រអួល ទៅមុខមិនរួចសោះ

(ភ្នំពេញ) ៖ នាពេលថ្មីៗកន្លងទៅនេះ ប្រដាល់សកលកម្ពុជា ហាក់បង្ហាញភាពខ្សោយរបស់ខ្លួន លើឆាកអន្តរជាតិ ជាពិសេសក្នុងការប្រកួត ជ្រើសរើសជើងឯកប្រដាល់សកលអាស៊ីដែលរៀបចំនៅប្រទេសថៃ។

ការប្រកួត ដែលកម្ពុជាបានបញ្ជូនកីឡាករ និងកីឡាការិនីចំនួន៧នាក់ ដើម្បីចូលរួមនោះ គឺ ពួកគេបានរងបរាជ័យក្នុងជុំទី១ទាំងអស់តែម្តង សូម្បីតែម្ចាស់មេដាយសំរឹទ្ធ ស៊ីហ្គេម ពេជ្រ ម្ទេសខ្មាំងក៏ចាញ់ជុំទី១ដែរ។លទ្ធផលខកចិត្តសម្រាប់កម្ពុជា គឺ

•កីឡាករ បាង កានុង ចាញ់កីឡាករចិន
•កីឡាករ ប៉ុន ដារ័ត្ន ចាញ់កីឡាករស្រីលង្កា
•កីឡាករ វី សម្ភស្ស ចាញ់កីឡាករឥណ្ឌា
•កីឡាករ ពេជ្រ ម្ទេសខ្មាំង ចាញ់កីឡាករចិន
•កីឡាករ សៅ រង្សី ចាញ់កីឡាករ អាហ្វហ្គានីស្ថាន
•កីឡាការិនី វី ស្រីខួច ចាញ់កីឡាការិនីឥណ្ឌា
•កីឡាការិនី នៅ ស្រីពៅ ចាញ់កីឡាការិនីឥណ្ឌា

 

រូបភាព៖សហព័ន្ធប្រដាល់ទ្វីបអាស៊ី
រូបភាព៖សហព័ន្ធប្រដាល់ទ្វីបអាស៊ី
រូបភាព៖សហព័ន្ធប្រដាល់ទ្វីបអាស៊ី

តើមានហេតុផលអ្វីខ្លះៗ ដែលអាចនាំឱ្យវិស័យប្រដាល់សកលកម្ពុជា បានជួប ប្រទះបញ្ហា?

ទី១៖ គ្មានកម្មវិធីប្រកួត

ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មវិធីប្រកួតប្រដាល់សេរីគុនខ្មែររីកដូចផ្សិតរាល់ចុងសប្ដាហ៍ ប៉ុន្តែគូប្រកួតប្រដាល់សកលនៅតាមសង្វៀនផ្សេងៗរាល់ចុងសប្ដាហ៍បាត់ស្រមោលអស់ហើយ កុំឡើយនិយាយដល់កម្មវិធីប្រកួតសកល។

ទី២៖ ហាត់ដើម្បីប្រកួតអន្តរជាតិ

កីឡាករ កីឡាការិនីប្រដាល់សកលកម្ពុជាចាប់ផ្តើមហ្វឹកហាត់ដើម្បីចេញទៅប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិតែប៉ុណ្ណោះ។ ពួកគេមិនមានការហ្វឹកហាត់ដើម្បីប្រកួតបង្កើនសមត្ថភាព និងគុណភាពជាប្រចាំរាប់ខែឆ្នាំឡើយ ពីព្រោះហាត់ធ្វើអ្វី បើគ្មានកម្មវិធីឡើងប្រកួតផងនោះ។

ទី៣៖ កីឡាករខ្លះឈប់ពីសកលមកវ៉ៃសេរី

ឡាករ កីឡាការិនីជាច្រើនបានដកខ្លួនចេញពីប្រដាល់សកលដើម្បីចាប់អាជីពប្រដាល់សេរីគុនខ្មែរ ឬកីឡាផ្សេងទៀតដែលមានសកម្មភាពប្រកួត។ មូលហេតុចម្បងគឺប្រដាល់សេរីគុនខ្មែរមានកម្មវិធីប្រកួតរាល់សប្តាហ៍ដែលធ្វើឲ្យពួកគេទទួលបានឱកាសឡើងសង្វៀន និងបានលុយចិញ្ចឹមក្រពះ។

អត្ថបទ៖ រតនៈ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds