សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យហៅ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» ជាជាងហៅឈ្មោះអគ្គនាយកពន្ធនាគារ
(សៀមរាប) ៖ ទាក់ទង ទៅ នឹង បញ្ហា នៃ ជំងឺ កូ វី ដ -១៩ សម្ដេច តេ ជោ នាយក រដ្ឋមន្ត្រី បាន ហៅ ព្រឹត្តិការណ៍ នៃ ការ ចម្លង មក ភរិយា អគ្គនាយក ពន្ធនាគារ នេះ ថា ជា « ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា » ។
សម្តេច តេ ជោ បាន ថ្លែង ក្នុង ពិធី បើក ការដ្ឋាន សាងសង់ និង កែ លំអរ ផ្លូវ ៣៨ ខ្សែ នៅ ក្រុង សៀមរាប ។ សម្តេច តេ ជោ បាន អំពាវនាវ អោយ ប្រជាពលរដ្ឋ កម្ពុជា យើង ទាំងអស់ ត្រូវ សាមគ្គីភាព គ្នា ដើម្បី ប្រយុទ្ធ ប្រឆាំង ជំងឺ កូ វី -១៩ ទាំងអស់ គ្នា ហើយ ពេល នេះ គឺជា ពេល ដែល មិនមែន ជា ពេល ដែល ត្រូវ ចោត ដាក់ គ្នា ទៅ វិញ ទៅ មក នោះ ទេ គឺ មាន តែ ការ ចូលរួម ទប់ស្កាត់ បង្ការ ការពារ ទាំងអស់ គ្នា ទេ ។
សម្តេច តេ ជោ ហ៊ុន សែន បាន មាន ប្រសាសន៍ ថា កន្លង ទៅ នេះ កម្ពុជា យើង បាន ឆ្លងកាត់ សមរភូមិ ៣ ក្នុង ការ ទប់ស្កាត់ នៃ ជំងឺ កូ វី -១៩ នេះ ដែល សមរភូមិ ទី ១ គឺ ការ ទប់ស្កាត់ ការ នាំ ចូល ជំងឺ ពី ក្រៅ សមរភូមិ ទី ២ គឺ ការ បង្ការ ការពារ ការ ចូល សហគមន៍ និង សមរភូមិ ទី ៣ គឺ ការ ព្យាបាល អ្នក ដែល កើត អោយ ជា សះស្បើយ ដូច្នេះ យើង ត្រូវ អនុវត្ត តាម សមរភូមិ នេះ ជា បន្តបន្ទាប់ ទៀត ។
ទាក់ទង ទៅ នឹង ការ ចូលរួម ទប់ស្កាត់ បង្ការ ការពារ ការ ចម្លងជំងឺ កូ វី ដ -១៩ នេះ សម្តេច តេ ជោ បាន ដាក់ ចេញ នូវ ចំនុច សំខាន់ ៗ មួយ ចំនួន ដូច ជា
១) ត្រូវ មាន វិធានការ ការពារ ខ្លួន ជា និច្ច ដោយ ត្រូវ គិត ថា ខ្លួនឯង មាន កូ វី ដ -១៩ ប្រសើរ ជាង គិត ថា គ្មាន សុខចិត្ត ធ្វើតេស្ត ឬ ធ្វើ ច ត្ថា ឡី ស័ក ១៤ ថ្ងៃ ប្រសើរ ជាង មិន បាន ធ្វើ ។
២) ត្រូវ រៀបចំ មជ្ឈមណ្ឌល ចា ត្តា ឡី ស័ក សំរាប់ អ្នក ដែល គ្មាន លទ្ធភាព ទៅ រក ច ត្តា ឡី ស័ក នៅ តាម ផ្ទះ ហើយ ទីកន្លែង ដែល ត្រូវធ្វើ ច ត្តា ឡី ស័ក នោះ គឺជា ទីកន្លែង ដែល ផ្ដល់ ឱកាស ឲ្យ ក្រុម គ្រូពេទ្យ ទៅ យក សំណាក ដើម្បី យក សំណាក នោះ មក ធ្វើតេស្ត អោយ បាន ត្រឹមត្រូវ ។
៣) សម្តេច តេ ជោ នាយក រដ្ឋមន្ត្រី បាន សម្រេច អោយ ក្រសួង អប់រំ យុវជន និង កីឡា បិទ ការ សិក្សា សម្រាប់ ឆ្នាំ សិក្សា ២០១៩ -២០២០ ហើយ ប្រលង មធ្យមសិក្សា បឋម ភូមិ តែ ម្ដង នៅ ថ្ងៃនេះ ហើយ សម្រាប់ អ្នក ដែល បន្ត គឺ មាន សិស្ស ថ្នាក់ ទី ១២ ដើម្បី ត្រៀមប្រលង ក្នុង អំឡុង ខែធ្នូ ខាង មុខ ហើយ យើង នឹង ត្រៀម បើក បវេសនកាល ឡើង វិញ នៅ ខែមករា ឆ្នាំ ២០២១ ។
៤) សម្តេច តេ ជោ នាយក រដ្ឋមន្ត្រី បាន អំពាវនាវ អោយ ប្រជាពលរដ្ឋ ចូលរួម ដោយ ស្ម័គ្រចិត្ត ក្នុង ការ មក ធ្វើតេស្ត និង អនុវត្ត ឲ្យ បាន ខ្ជាប់ខ្ជួន តាម ការ ណែនាំ របស់ ក្រសួងសុខាភិបាល ។ អាជ្ញាធរ ត្រូវ ជួយ ផ្គត់ផ្គង់ ចំណីអាហារ ដល់ បងប្អូន ដែល ត្រូវធ្វើ ច ត្តា ឡី ស័ក អោយ បាន ត្រឹមត្រូវ ។ បើ បងប្អូន មានការ សង្ស័យ សូម ទៅ មន្ទីរពេទ្យ ជា បន្ទាន់ ហើយ ត្រូវ ដាក់ខ្លួន ឲ្យ នៅ ដាច់ ជាមួយនឹង គ្រួសារ ១៤ ថ្ងៃ សិន ។
ជាមួយ គ្នា នោះ សម្តេច តេ ជោ បាន អំពាវនាវ អោយ បងប្អូន ប្រជាពលរដ្ឋ ណា ដែល គិត ថា ខ្លួន បាន ប៉ះពាល់ ឬ ពាក់ព័ន្ធ ជាមួយ អ្នកជំងឺ កូ វី ដ -១៩ សូម មក ធ្វើតេស្ត និង ធ្វើ ច ត្តា ឡី ស័ក ជា បន្ទាន់ ដើម្បី ចៀសវាង ការ ចម្លង ចូល សហគមន៍ ។
ជាមួយ គ្នា នោះ ដើម្បី ការពារ ជំងឺ កូ វី ដ -១៩ នោះ សម្តេច តេ ជោ នាយក រដ្ឋមន្ត្រី បាន ជំរុញ អោយ ប្រជាពលរដ្ឋ យើង ត្រូវ តាំងខ្លួន ជា អ្នក ចុះចាញ់ និង ជា អ្នកខ្លាច កូ វី ដ តែ មិន ត្រូវ ភ័យ តក់ស្លុត ទេ ដោយ ភ្លេច ការ បង្ការ ការពារ នោះ ទេ គឺ យើង ត្រូវ ការពារ ជាប់ ជា និច្ច ជា ពិសេស អនុវត្ត តាម ការ ណែនាំ របស់ ក្រសួងសុខាភិបាល ៕