លោក ពេជ្រ ស្រស់ ពិតជាបុគ្គលគំរូក្នុងឆាកនយោបាយមែន ហ៊ានលាលែងពីប្រធានគណបក្សយុវជនកម្ពុជា ហើយលោកនឹងដាក់ពាក្យប្រកួតជាថ្មី

(ភ្នំពេញ​)៖នៅព្រឹក​ថ្ងៃអាទិត្យ​ ទី២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​លោក​ ពេជ្រ​ ស្រស់​ បានបង្ហោះ​សារនៅក្នុងហ្វេសប៊ុកថានិថលាលែងពីដំណែងប្រធានគណបក្សយុវជនកម្ពុជា​ ហេីយរូបលោកនឹងរៀបចំពាក្យដាក់ប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសនូវ ប្រធាន គណបក្សថ្មី​ ការលេីកឡេីងបែបនេះក្រោយពីរូបលោកបានដឹកនាំអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍។

នេះជាខ្លឹមសារទាំងស្រុងដែលរូបលោកបានបង្ហោះនៅព្រឹកនេះថា៖​ នៅព្រឹកនេះដែរ ខ្ញុំបានដឹកនាំអង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្សយុវជនកម្ពុជា គឺដើម្បីពិនិត្យ
និងវាយតម្លៃការងាររបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់
គណបក្សយុវជនកម្ពុជាទូទាំងរាជធានីខេត្ត ហើយក៏បាន
កំណត់ពេលវេលាធ្វើសមាជលើកទី២ ក្នុងការកែសម្រួល
លក្ខន្តិកៈរបស់ គណបក្ស យុវជនកម្ពុជា ឲ្យស្របជាមួយ
ស្ថានភាពជាក់ស្តែងនៅក្នុងគណបក្ស ជាពិសេសនោះ គឺ
សមាជជ្រើសរើសប្រធានគណបក្សថ្មី ដើម្បីដឹកនាំ ហើយ
ក៏ដល់អាណត្តិខ្ញុំលាលែងចេញពីប្រធានគណបក្សយុវជន
ផងដែរ ក៏ប៉ុន្តែខ្ញុំបាទនឹងរៀបចំពាក្យដាក់ប្រកួតប្រជែងការ
បោះឆ្នោតជ្រើសរើសនូវ ប្រធាន គណបក្ស ថ្មីនេះផងដែរ។

លោកបានបន្តទៀតថា​បើមិនប្រែប្រួលនោះទេគឺពិធីសមាជរបស់គណបក្សយុវជននឹងប្រព្រឹត្តិទៅនៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ ហើយការបោះឆ្នោតជ្រើសរើសនូវប្រធានគណបក្សយុវជនកម្ពុជាថ្មីនេះ គឺជាការបង្ហាញនូវការផ្តល់ឱកាសទៅដល់អ្នកជំនាន់ក្រោយឲ្យមានឱកាសក្លាយជាមេដឹកនាំ និង ជាគំរូមួយក្នុងការផ្ទេរអំណាចក្នុងជួរគណបក្សនយោបាយ ឈានដល់ការផ្ទេរអំណាចក្នុងផ្លូវរដ្ឋផងដែរ។

ជាចុងក្រោយ​លោកបានសរសេរថាការសមាជជ្រើសរើសប្រធានគណបក្សយុវជនកម្ពុជាថ្មីនេះគឺផ្អែកលើគោលការណ៍ធំៗ៣​ ១.អ្នកមានសមត្ថភាពដឹកនាំ ២.អ្នកមានប្រជាប្រិយភាព និង​ ៣.អ្នកមានភាពស្មោះត្រង់ចំពោះសមាជិកគណបក្សនិងជាតិព្រមទាំងស្មោះត្រង់ជាមួយប្រជាពលរដ្ឋខ្មែរ ក្នុងន័យនេះ បើមានបេក្ខជនណាមានគោលការណ៍ធំៗ៣ខាងលើនេះគឺជាប់ធ្វើប្រធានគណបក្សយុវជនកម្ពុជាក្នុងអាណត្តិថ្មីនេះតែម្តង។គណបក្សយុវជនកម្ពុជា រួមសុខ រួមទុក្ខ រួមសង្រ្គោះ 🇰🇭🇰🇭
២៩/១១/២០២០

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds