ក្នុងប្រទេសឥណ្ឌាកំពុងត្រៀមទប់ទល់នឹងព្យុះដ៏ខ្លំាងក្នុងតំបន់នៅជាប់ឆ្នេរសមុទ្រភាគអាគ្នេយ៍

(បរទេស)៖ តាមការផ្សាយរបស់ទូរទស្សន៍បរទេសនៅថ្ងៃពុធទី ២៥ ខែ វិច្ឆិកានេះ បានឲ្យដឹងថា អាជ្ញាធរក្នុងប្រទេសឥណ្ឌាបានចេញបំរាមមិនឲ្យមានការប្រមូលផ្តុំគ្នា ព្រមទាំងបានបញ្ជាឲ្យហាងលក់ទំនិញបិទទ្វារ នៅពេលដែលខ្យល់ព្យុះដ៏ខ្លំាងមួយកំពុងតែបក់សំដៅមកកាន់តំបន់ជាប់សមុទ្រនៅភាគអាគ្នេយ៍ប្រទេស ។
ខ្យល់ព្យុះ ឈ្មោះ នីវ៉ា ដែលត្រូវបានព្យាករណ៍ថានឹងបោកបក់ឆ្នេររបស់រដ្ឋតាមីលណាឌូ នឹងនំាមកនូវភ្លៀងជោកជំា ព្រមទំាងខ្យល់បក់យ៉ាងខ្លំាងផងដែរ ។
ដើម្បីត្រៀមទប់ទល់នឹងមហន្តរាយ ដែលបង្កឡើងដោយព្យុះ នីវ៉ា នេះ អាជ្ញាធរក្នុងតំបន់ជាប់ឆ្នេរភាគអាគ្នេយ៍ប្រទេសបានត្រៀមកម្លំាងជំនួយចំនួន ជាង មួយពាន់នាក់ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds