មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ រកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់
(ព្រះសីហនុ)៖ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុសហការចូលរួមពីគណៈកម្មការរបស់ផ្សារ បានបន្តចុះផ្សព្វផ្សាយពីគុណភាព សុវត្ថិភាពម្ហូបអាហារ និង ទំនិញវេចខ្ចប់ស្រាប់ នៅផែកំពេញលក់គ្រឿងសមុទ្រ និងផ្សារស្ទឹងហាវ ខេត្តព្រះសីហនុ។ ការត្រួតពិនិត្យនេះដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៏នូវទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរួម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋមរួមមាន៖ បង្គារ មឹក ដើម្បីរកសារធាតុហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ។
បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំនត់ហេតុដកហូត ទំនិញទាំនោះយកទៅរក្សាទុកនៅសាខាខេត្តព្រះសីហនុ ដើម្បីធ្វើការកម្ទេចចោល និងជួយធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឺង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និង ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ផែមទៀត។
ដកស្រង់អត្ថបទដោយ៖ ដារ៉ា