ទីបំផុត លោក ត្រាំ យល់ព្រមឲ្យមានការផ្ទេរអំណាចទៅលោក បៃដិន

(វ៉ាស៊ីនតោន)៖ នៅទីបំផុតប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ
សម្រេចផ្ទេរអំណាចជាផ្លូវការអាចចាប់ផ្តើមបានសម្រាប់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន ដើម្បីចូលកាន់តំណែង។ នេះបើយោងតាមកាសែត BBC។
លោកត្រាំ និយាយថា លោកកំពុងផ្តល់អនុសាសន៍ដល់ទីភ្នាក់ងារសហព័ន្ធសំខាន់មួយក្នុងការធ្វើអ្វីដែលត្រូវធ្វើ ថ្វីបើលោកប្តេជ្ញាថានឹងបន្តប្រឆាំងនឹងលទ្ធផលក៏ដោយ។
លោកស្រី អេមមីលី មើហ្វី (Emily Murphy) ប្រធានរដ្ឋបាលចាត់ចែងកិច្ចការទូទៅ (General Services Administration) បាន និយាយថា ខ្លួនទទួលស្គាល់ថា លោក បៃដិន គឺជាអ្នកឈ្នះយ៉ាងជាក់ស្តែង។
មុននេះ ជ័យជម្នះរបស់លោក បៃដិន នៅរដ្ឋ Michigan ត្រូវបានបញ្ជាក់ជាផ្លូវការដែលវាជាបរាជ័យដ៏ធំមួយទៀតចំពោះលោក ត្រាំ។ លោក បៃដិន ត្រូវបានគេព្យាករថានឹងឈ្នះរដ្ឋនេះជាមួយសំឡេងគាំទ្រជាង១៥ម៉ឺនសំឡេង។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកច្បាប់របស់លោក ត្រាំ បាននិយាយថា ពួកគេនឹងនៅតែប្រឆាំងនឹងលទ្ធផលរបស់រដ្ឋ Michiganប៉ុន្តែពេលវេលាជិតអស់ហើយ។
នៅថ្ងៃទី១៤ខែធ្នូ ជ័យជម្នះរបស់លោក បៃដិន នឹងត្រូវបានអនុម័តដោយតំណាងអ្នកបោះឆ្នោតសហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds