WHO បាននិយាយថា អឺរ៉ុប អាចនឹងប្រឈមនឹងរលកទី៣ នាដើមឆ្នាំ២០២១,ខណៈពេលដែលចំនួនអ្នកឆ្លងកូវីដ-១៩ ទូទាំងពិភពលោក កើនដល់ជិត ៥៩លាននាក់
(បរទេស)៖ បើតាមរបាយការណ៍ចំនួនអ្នកឆ្លងជំងឺកូវិ១៩ និងអ្នកស្លាប់ដោយសារជំងឺកូវិ១៩ទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២០នេះចំនួនឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកបានកើនឡើងដ៥៨,៩៥៦,៧៩៦ករណីហើយក្នុងនោះមនុស្សសរុប១,៣៩៣,១២៤នាក់ស្លាប់និងជាង៤០លាននាក់បានសះស្បើយឡើងវិញ។
តួលេខខាងលើបានបញ្ជាក់ថា ត្រឹមតែរយៈពេល២៤ម៉ោង ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៤៧៥,២៨៣ករណី និងមានមនុស្សជាង ៧ពាន់នាក់ស្លាប់។
ស្របពេលដែលចំនួនអ្នកឆ្លងនៅលើពិភពលោក កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ នាពេលថ្មីៗនេះ លោក David Nabarro ដែលជាប្រេសិតពិសេសរបស់អង្គការសុខភាពពិភពលោក (WHO) បានព្យាករថា ប្រសិនបើបណ្តាលរដ្ឋាភិបាលនៅអឺរ៉ុបទាំងអស់ មិនបានចាត់វិធានការចាំបាច់ ដើម្បីទប់ស្កាត់រលកទី២ នៃជំងឺកូវី១៩នេះទេ នោះរលកទី៣ អាចនឹងផ្ទុះឡើង នៅដើមឆ្នាំ២០២១ខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយកាលពីម្សិលមិញនេះ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានស្វីស នៅថ្ងៃអាទិត្យនេះ ប្រេសិតពិសេសអង្គការ WHOខាងលើបានគូសបញ្ជាក់ដូច្នេះថាអឺរ៉ុបមិនបានចាត់វិធានការចាំបាច់នានា កំឡុងរដូវក្ដៅ បន្ទាប់ពីពួកគេអាចគ្រប់គ្រងរលកទីមួយបាន។
ដូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន តំបន់អឺរ៉ុបទាំងមូល កំពុងប្រឈមមុខនឹងរលកទី២ នៃជំងឺកូវីដ១៩ ក្នុងនោះគេឃើញមាន បារាំង និងរុស្ស៊ី បានរងគ្រោះខ្លាំងជាងគេ ដែលប្រទេសទាំងពីរនាព្រឹកនេះ បានរកឃើញអ្នកឆ្លងថ្មីជិត៤ម៉ឺននាក់៕