វៀតណាម កាត់ទោសប្រហារជីវិតបុរសម្នាក់ពីបទផ្តាច់ជីវិតកូនស្រីចុង

(វៀតណាម) ៖ តុលាការប្រជាជនទីក្រុងហាណូយ ប្រទសវៀតណាម បានកាត់ទោសប្រហារជីវិត ឪពុកចុងមួយរូបអាយុ៣១ឆ្នាំ ពីបទសម្លា.ប់កូនស្រីចុងអាយុ៣ឆ្នាំ ខណៈម្តាយរបស់ក្មេងស្រីរងគ្រោះក៏ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកមួយជីវិតផងដែរ នៅក្នុងបទល្មើសដូចគ្នានេះកាលពីថ្ងៃព្រហស្បត្តិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមនាថ្ងៃអាទិត្យនេះ ។

ក្មេងស្រីរងគ្រោះ គឺជាកូនស្រីរបស់នាង Nguyễn Thị Lan Anh អាយុ២៩ឆ្នាំ រស់នៅក្នុងឃុំ Phương Liên Ward, ស្រុក Đống Đa District ជាមួយនឹងអតីតស្វាមី ។ យ៉ាងណាមិញ ក្រោយលែងលះជាមួយប្តីដើមរបស់ខ្លួន ស្ត្រីរូបនេះបានផ្លាស់ទីលំនៅមករស់ជាមួយនឹងម្តាយរបស់ខ្លួននៅខណ្ឌ Đông Anh ដែលជាខណ្ឌស្ថិតនៅជាយក្រុងហាណូយ និងបានផ្តល់កំណើតកូនស្រីរបស់នាងនាខែកញ្ញា ឆ្នាំ២០១៧ ។ នៅពេលកូនស្រីរបស់ខ្លួនចម្រើនវ័យបានអាយុ៣ខែ ស្ត្រីរូបនេះបានរៀបការប្តីទី២ មានឈ្មោះថា Nguyễn Minh Tuấn បន្ទាប់មកស្ត្រីរូបនេះ និងប្តីក្រោយបានសម្រេចចិត្តមករស់នៅផ្ទះជួលមួយកន្លែងនៅ Phương Liên និងបានទុកកូនស្រីឲ្យរស់នៅជាមួយនឹងម្តាយរបស់នាង ។ 

យ៉ាងណាមិញ នៅដើមខែមីនា ឆ្នាំ២០២០នេះ ស្រាប់តែនាង Lan Anh បានយកកូនស្រីតូចរបស់ខ្លួនពីម្តាយមករស់នៅផ្ទះជាមួយនាង និងប្តីក្រោយ នៅ Phương Liên ។ ក្រោយមកក៏មានការរាយការណ៍នាថ្ងៃទី០៩ ខែមីនា ថា ក្មេងស្រីតូចមិនស្តាប់បង្គាប់ម្តាយ និងឪពុកចុងនោះទេ ដូច្នេះអ្នកទាំងពីរក៏យកក្មេងស្រីតូចរូបនេះទៅដាក់ក្នុងអាងលាងប្លាស្ទិច ។

 បន្តបន្ទាប់មកទៀត នៅព្រឹកថ្ងៃទី២៩ ខែមីនា ក្មេងស្រីរងគ្រោះត្រូវដាក់ទារុណកម្មជាថ្មីដោយត្រូវបង្ខំឲ្យលុតជង្គង់នៅអាងលាងសម្អាតដដែល ដោយគ្រាន់តែនាងសុំនំញ៉ាំតែប៉ុណ្ណោះ ។នៅក្នុងសវនាការ ប្តីប្រពន្ធនេះបានសារភាពថា ប្តីចុងឈ្មោះ Nguyễn Minh Tuấn បានប្រើថ្នាំញៀនណាកូទិក ហើយបន្ទាប់មកវាយក្មេងតូចពេញមួយយប់។ លុះនៅវេលាម៉ោងប្រមាណ ៨ ព្រឹកថ្ងៃបន្ទាប់ ក្មេងស្រីរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយមានអាការៈពិបាកដកដង្ហើមនិងគ្រុនក្តៅ ។ តែគួរឲ្យអនិច្ចាណាស់! ក្មេងស្រីតូចបានបាត់បង់ជីវិតមុនពេលទៅដល់មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ ដែលគ្រូពេទ្យបាននិយាយថា ក្មេងរងគ្រោះបានទទួលរងដោយសារការដាច់សរសៃឈាមខួរក្បាល ការខូចខួរក្បាល និងការបាក់ថ្គាម។ ចំណែកអ្នកជិតខាងដែលរស់នៅក្បែរផ្ទះល្វែងបាននិយាយថា ពួកគេបានលឺសម្រែកក្មេងស្រីស្រែកយំជានិច្ចជាកាលចាប់តាំងពីនាងតូចត្រូវបានយកមករស់នៅជាមួយនឹងប្តីប្រពន្ធនេះ។ 

ចំណែកម្តាយរបស់ស្ត្រីជាប្រពន្ធជនល្មើស (ជីដូនរបស់ក្មេងរងគ្រោះ) បាននិយាយថា នាងក្មេងតូច ត្រូវបានរំលោភបំពានដោយម្តាយបង្កើតរបស់នាងជាមួយនឹងប្តីក្រោយរបស់នាងអស់រយៈពេល ២៤ ថ្ងៃ ហើយបានបង្ហោះរូបភាពដែលបង្ហាញពីការរងរបួសដល់កូនតូចនៅលើបណ្តាញសង្គមផងដែរ ៕


អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds