សូមចូលរួមរំលែកទុក្ខផង! លោកឪពុកជាទីស្រឡាញ់របស់តារាចម្រៀងរ៉េប ពូឃ្លាំង បានទទួលមរណភាពហេីយ
ជីវិតមនុស្សគ្រប់រូបដែលកេីតមកនេះ មានវាសនាខុសៗគ្នា និងមានជីវិតរស់នៅមិនដូចគ្នានោះទេ សូម្បីអាយុកាលរបស់មនុស្សម្នាក់ៗ ក៏មិនដូចគ្នានោះដែរ។ ដោយឡែក ពូឃ្លាំង បានមានទុក្ខជាទំងន់ ខណៈដែលលោកឪពុកជាទីស្រលាញ់បានទទួលមរណភាពហេីយ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ។
ក្នុងនោះដែរ ពូឃ្លាំង ដែលលោកធ្លាប់ជាតារាចម្រៀងរ៉េបដ៏មានឈ្មោះបោះសំឡេងក្នុងប្រទេសកម្ពុជា និងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យកន្លងមកនោះ ក៏បានបង្ហោះសារផងដែរ៖«ប៉ារបស់យើងខ្ញុំនឹងយកទៅផ្ទះថ្មីរបស់គាត់នាថ្ងៃទី១៧ នេះ ម៉ោង៣រសៀលនៅវត្តសមាធិ (ផ្លូវទៅសមុទ្រចិន)។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូប បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានអញ្ជើញចូលរួម និងផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់លោកយាយឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។