ពេលនេះក្រុមហ៊ុន AirAsia Japan មួយទៀតហើយសម្រេចដាក់ពាក្យក្ស័យធន ក្រោយស៊ូលែងរួចក្នុងវិបត្តិកូវីដ

យោងតាមការចេញផ្សាយរបស់សាព័ត៌មាន NHK បានឲ្យដឹងថា​ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Japan បានសម្រេចដាក់ពាក្យក្ស័យធនកាលពីថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ម្សិលមិញនេះ ដោយសារតែរងផលប៉ះពាល់ដោយវីរុស Covid-19។ តាមប្រភពដដែលក្រុមហ៊ុនអាកាសចរណ៍នេះ បានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០១៧ ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនអាកាសចរណ៍ AirAsia Group ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី និងដៃគូជប៉ុន។

ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍បាននិយាយកាលពីខែមុនថា ខ្លួនកំពុងបញ្ចប់ប្រតិបត្តិការទាំងអស់របស់ខ្លួន នៅពេលដែលតម្រូវការអ្នកដំណើរបានធ្លាក់ចុះ។ ជាមួយគ្នានេះក្រុមហ៊ុនត្រូវប្រឈមនឹងបំណុលប្រហែល ២០៧ លានដុល្លារហើយបានផ្អាករាល់ជើងហោះហើរទាំងអស់។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ AirAsia Japan បានបើកជើងហោះហើរក្នុងស្រុកចំនួន ៣ ពីអាកាសយានដ្ឋានមួយនៅកណ្តាលប្រទេសជប៉ុន ក៏ដូចជាជើងហោះហើរទៅកាន់តៃប៉ិក្នុងកោះតៃវ៉ាន់៕

AirAsia Bhd. aircraft are seen on the tarmac at Kuala Lumpur International Airport 2 (KLIA2) in Sepang, Malaysia, on Tuesday, June 24, 2014. Photographer: Charles Pertwee/Bloomberg

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds