ស្ថិតិគ្រោះថ្នាក់ចរាចរណ៏នៅទូទាំងប្រទេស

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ០៩ករណី ដែលបណ្ដាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ០៣នាក់, របួសធ្ងន់ និងស្រាលចំនួន ០៩នាក់។

គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឲ្យខូតខាត៖

  • ម៉ូតូចំនួន ០៩គ្រឿង
  • រថយន្តតូច ០៥គ្រឿង
  • រថយន្តធំ ០៣គ្រឿង

ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖

  • បើកបរល្មើសល្បឿនកំណត់
  • មិនគោរពសិទ្ធិអាទិភាព
  • មិនប្រកាន់ស្ដាំ
  • បើកបរប្រជែងគ្នា និងកត្តាយានយន្ត។
រូបតំណាង

ដកស្រងអត្ថបទដោយ៖​​ ដារា៉

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds