កាលពីពេលថ្មីៗនេះ អង្គការសហប្រជាជាតិបានបញ្ជាក់ថា<< ទីក្រុងដែលធន់ គឺជាគន្លឹះនៃការរើបឡើងវិញពីវិបត្តិកូវីដ១៩>>

(បរទេស)៖ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅលើពិភពលោកមានជាង ៥០លាននាក់ ដែលក្នុងនោះមានអ្នកស្លាប់ ចំនួនជាង ១,២ លាននាក់។ នេះបើយោងតាមមជ្ឈមណ្ឌលទិន្នន័យវីរុសកូរ៉ូណា John Hopkins។ ទីក្រុងនានានៅតែជាចំណុចនៃការចម្លងខ្លាំង។ ហើយតំបន់ទីក្រុង ដែលមានប្រជាជនរស់នៅជាង ៣ពាន់លាននាក់ រ៉ាប់រង៩៥ភាគរយនៃការឆ្លងជំងឺកូវីដ១៩សរុប។

វិធានការបិទសកម្មភាពផ្សេងៗដើម្បីទប់ទល់នឹងការឆ្លងវីរុសដ៏ប្រល័យនេះ បានធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះ ហើយតំបន់ទីក្រុងលែងមានសកម្មភាពវប្បធម៌រស់រវើកដូចដែលធ្លាប់មានពីមុនមក។ របាយការណ៍មួយពីទីភ្នាក់ងារទទួលបន្ទុកផ្នែកលំនៅដ្ឋានរបស់អង្គការសហប្រជាជាតិបានអះអាងថា ទីក្រុងផ្សេងៗអាចរើបឡើងវិញនិងរីកចម្រើនឡើងវិញ បើមានគោលនយោបាយសមស្រប។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds