រដ្ឋាភិបាលសិង្ហបុរី និងស្តារគ្រោះមហន្តរាយជាថវិកា ដល់កម្ពុជា ឡាវ វៀតណាម និងហ្វីលីពីន

រដ្ឋាភិបាលសិង្ហបុរីនឹងបរិច្ចាគថវិកាចំនួន ២០០,០០០ ដុល្លារ តាមរយៈកាកបាទក្រហមសិង្ហបុរី ( Singapore Red Cross) ក្នុងការផ្តល់ជំនួយសង្គ្រោះ និងស្តារគ្រោះមហន្តរាយនៅប្រទេសវៀតណាម កម្ពុជា ឡាវ និងហ្វីលីពីន។ ការបរិច្ចាគថវិកានេះ បានធ្វើឡើងបន្ទាប់ពីកាកបាទក្រហមសិង្ហបុរីធ្វើការអំពាវនាវជាសាធារណៈ ដើម្បីជួយដល់ប្រទេសទាំង​ ៤ ខាងលើ។

ក្រសួងការបរទេសរបស់សិង្ហបុរីបានឲ្យនៅថ្ងៃទី៥ ខែវិច្ឆិកាថា ការចូលរួមវិភាគទានបន្ថែមពីលើការបរិច្ចាគលើកមុនរបស់ SRC មានចំនួន ៥០,០០០ ដុល្លារសិង្ហបុរី (៣៦,៨៤៩ ដុល្លារអាមេរិក) ដល់កាកបាទក្រហមហ្វ៊ីលីពីន និងកាកបាទក្រហមនៅវៀតណាម កម្ពុជា និងឡាវនីមួយៗ ក្នុងថវិកាប្រមាណ ៣៣,០០០ ដុល្លារសិង្ហបុរី (២២,២២១ ដុល្លារអាមេរិក) ។

ក្រសួងបានឲ្យដឹងបន្ថែមថា ក្នុងនាមជាមិត្តជិតស្និទ្ធ និងជាសមាជិកអាស៊ាន គឺគាំទ្រដល់ប្រទេសវៀតណាម កម្ពុជា ឡាវ និងហ្វីលីពីនក្នុងគ្រាលំបាកនេះ។ ដោយប្រទេសទាំង ៤ នេះបានរងគ្រោះដោយព្យុះទីហ្វុង ព្យុះធ្ងន់ធ្ងរ និងទឹកជំនន់នាពេលថ្មីៗនេះ។ ជាពិសេសព្យុះបន្ដបន្ទាប់ចំនួន ៤ រួមមានព្យុះ Molave ​​ដែលជាកម្លាំងខ្លាំងបំផុតក្នុងរយៈពេល ២០ឆ្នាំ និងប្រព័ន្ធសម្ពាធទាបអូសបន្លាយជាមួយគ្នាបង្កជាជំនន់ទឹកភ្លៀងជាប្រវត្តិសាស្រ្តនៅភាគកណ្តាលប្រទេសវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds