អាស៊ែបៃសង់ថ្លើមធំមែនហ៊ានបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររុស្ស៊ី បណ្តាលឱ្យមនុស្សស្លាប់និងរបួសបីនាក់

បាគូ៖ ក្រសួងការបរទេសអាស៊ែបៃ​សង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា កងកម្លាំងអាស៊ែបៃ​សង់ បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររុស្ស៊ីមួយគ្រឿង ប្រភេទ Mi-24 នៅជិតព្រំដែនរបស់ខ្លួនជាមួយនឹងប្រទេសអាមេនីដោយចៃដន្យ ​ដែលជាហេតុបណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និងម្នាក់រងរបួស។

នៅក្នុងសេចក្តីថ្លែងការណ៍​ដដែល ក្រសួងការបរទេសអាស៊ែបៃ​សង់​ ក៏បានសម្តែងការសោកស្តាយ ក៏ដូចជាសុំទោសដល់ទីក្រុងម៉ូស្គូ ហើយសន្យាថានឹងផ្តល់សំណងចំពោះការខូចខាតទាំងអស់នេះ។

គួរជម្រាបថា ឧបទ្ទវហេតុនេះបានកើតឡើងចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា រវាងប្រទេសអា​ស៊ៃបៃ​សង់និងក្រុមបំបែកខ្លួនអាមេនីនៅតំបន់ជម្លោះណាហ្គ័រណូ ការ៉ាបាក់។ ប៉ុន្តែឧទ្ធម្ភាគចក្រ មិនត្រូវបានបាញ់ទម្លាក់នៅក្បែរតំបន់មានការប៉ះទង្គិចទាំងនោះទេ។

​ការ៉ាបាក់ គឺជាតំបន់​ត្រូវបានទទួលស្គាល់ជាអន្តរជាតិថា ជាផ្នែកមួយនៃប្រទេសអាស៊ែបៃ​សង់ ប៉ុន្តែត្រូវបានគ្រប់គ្រងដោយជនជាតិអាមេនីតាំងពីឆ្នាំ ១៩៩៤៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds