លោក ពេជ្រ ស្រស់ បានដឹកនាំប្រជុំក្រុមការងារបក្សយុវជនកម្ពុជាប្រចាំខេត្តកំពតដេីម្បីពង្រឹងនិងពង្រីករចនាសម្ព័ន្ធបក្សនៅមូលដ្ឋានដេីម្បីប្រកួតប្រជែងការបោះឆ្នោតឆ្នាំខាងមុខ
(ភ្នំពេញ)៖នៅព្រឹកថ្ងៃអាទិត្យទី៨ ខែវិច្ឆិកា ឆ្នាំ២០២០លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានដឹកនាំប្រជុំក្រុមការងារបក្សដេីម្បីពង្រឹងនិងពង្រីករចនាសម្ព័ន្ធបក្សនៅមូលដ្ឋានដេីម្បីប្រកួតប្រជែងការបោះឆ្នោតឆ្នាំខាងមុខ។
នេះបេីយោងតាមការបង្ហោះនៅក្នុងផេកហ្វេសប៊ុកលោកទាំងស្រុងថា៖“នៅថ្ងៃនេះខ្ញុំបានចុះមកប្រជុំជាមួយគណៈកម្មាធិការប្រតិបត្តិនៃគណបក្សយុវជនកម្ពុជា ប្រចាំខេត្តកំពតដើម្បីពង្រឹងនិងពង្រីករចនាសម្ព័ន្ធបក្សនៅមូលដ្ឋានក្នុងទិសដៅប្រកួតប្រជែងការបោះឆ្នោតឆ្នាំខាងមុខ
រួមសុខ រួមទុក្ខ រួមសង្រ្គោះ ដើម្បីប្រជាជាតិខ្មែរ🇰🇭
០៨/១១/២០២០