លើកដាច់លើកដាច់ប្រយ័ត្នផង!!គ្រឿងស្រវឹងវាមានគ្រោះថ្នាក់ចំពោះសុខភាពថ្លើមខ្លាំងណាស់
ការទទួលទានគ្រឿងស្រវឹងជាប្រចាំ គឺជាមូលហេតុចំបងមួយដែលធ្វើអោយមានការរលាកថ្លើមស្រួចស្រាវ និងការរលាកថ្លើមរ៉ាំរ៉ៃផងដែរ ប្រសិនបើមិនបានទទួលព្យាបាលអោយបានត្រឹមត្រូវនោះទេ វានឹងវិវត្តទៅជាជំងឺក្រិនថ្លើមនិងមហារីករីកថ្លើមផងដែរ។
ការពិសាសុរាក្នុងចំនួនច្រើនលើសលប់ ឬប្រចំាថ្ងៃចាប់ពីបរិមាណលើសពី ៣កែវស្តង់ដារក្នុងមួយថ្ងៃ ចំពោះបុរស និងលើសពី ២កែវស្តង់ដារក្នុងមួយថ្ងៃ ចំពោះស្រ្តី គឺអាចបង្កជាការរលាកថ្លើម ។
(១កែវស្តង់ដា ស្មើនឹង 340មល ប៊ីយែរ (អាល់កុល5%),
150មល ស្រាក្រហម (អាល់កុល12%), 45-50មល ស្រាwhiskey (អាល់កុល40-45%))
ជាទូទៅបរិមាណសុរាអាស្រ័យទៅនឹងចំនួន និងកម្រិតជាតិអាល់កុលរបស់សុរាដែលយើងពិសា។ ជំងឺរលាកថ្លើមដែលបង្កឡើងដោយសុរា វាអាចលេចឡើងក្រោមរូបភាពជា ការរលាកថ្លើមស្រួចស្រាវ ការរាកថ្លើមរ៉ាំរ៉ៃ និងខ្លាញ់រុំថ្លើមផងដែរ។ រោគសញ្ញារបស់អ្នកជំងឺជាទូទៅមិនស្តែងចេញជាសញ្ញាអ្វីទាំងអស់ ដែលទាមទារអោយគាត់មកពិគ្រោះពិនិត្យជាមួយវេជ្ជបណ្ឌិត និងពិនិត្យមើលឈាមអំពីមុខងារថ្លើមផ្សេងៗ និងសញ្ញានៃការរលាកថ្លើម។ នៅក្នុងករណីខ្លះអ្នកជុំងឺអាចស្តែងចេញជាសញ្ញា លឿងភ្នែក ទឹកនោមលឿងចាស់ខុសពីធម្មតា ចុកសៀតក្រោមឆ្អឹងជំនីខាងស្តាំ ឬរហូតដល់ វង្វេងវង្វាន់ស្មារតី ឬរហូតដល់សន្លប់ ដែលជាសញ្ញាគ្រោះថ្នាក់ នៃការរលាកថ្លើមស្រួចស្រាវ។
ក្នុងករណីការរលាកថ្លើមស្រួចស្រាវធ្ងន់ធ្ងរ ដោយសុរា អត្រាស្លាប់គឺខ្ពស់លើសពី50% ប្រសិនបើគ្មានការប្តូរសរីរាង្គថ្លើមជាបន្ទាន់នោះទេ។
“សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់លើសុខភាពថ្លើមរបស់លោកអ្នក និងកុំទទួលទានគ្រឿងស្រវឹងក្នុងកំរិតលើសលប់ ដែលជាហានិភ័យខ្ពស់បង្កអោយមានការរលាកថ្លើមធ្ងន់ធ្ងរ”
ប្រភព Calmette Hospital