អ្នកដែលបានប៉ះពាល់ផ្ទាល់ និងដោយប្រយោលក្នុងកម្មវិធីជួបជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រីចំនួន៦២៨នាក់ធ្វើតេស្តរកមិនឃើញកូវីដ១៩ទេ

(ភ្នំពេញ) ៖ ក្រសួងសុខាភិបាលបានប្រកាសសថា អ្នកដែលបានប៉ះពាល់ផ្ទាល់ និងដោយប្រយោលជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី សរុបមានចំនួន ៦២៨នាក់ ត្រូវបានតេស្ត និងទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់ ។ ក្រសួងកំពុងបន្តធ្វើតេស្ត និងស្រាវជ្រាវរកអ្នកប៉ះពាល់ជាបន្តទៀត និងបន្តជូនព័ត៌មាននៅពេលទទួលបានលទ្ធផលតេស្ត ។

ចំពោះអ្នកជំងឺជាសះស្បើយទាំង៣នាក់ខាងលើរួមមាន ៖
១-បុរសជនជាតិខ្មែរអាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាអ្នកធ្វើដំណើរមកពីប្រទេសអ៉ីរ៉ាក់ បន្តជើងហោះហើរនៅទីក្រុងដូហា និងនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ។ ២- បុរសជនជាតិប៉ូឡូញអាយុ ៤៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបណ្ដោះអាសន្ន នៅសណ្ឋាគារមួយ ក្នុងខេត្តព្រះសីហនុ បានធ្វើដំណើរមកពីប្រទេសប៉ូឡូញ បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
៣- បុរសជនជាតិបារាំងអាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) បានមកដល់កម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។ បុគ្គលទាំងបីនាក់ខាងលើ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

សូមបញ្ជាក់ ៖ ក្រសួងសុខាភិបាលក្រើនរំលឹក និងធ្វើការអំពាវនាវសារជាថ្មីម្តងទៀត សូមប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួន ត្រូវពាក់ម៉ាស (ក្នុងករណីចាំបាច់) ជាពិសេសនៅពេលចល័តធ្វើដំណើរ និងពេលជួបមនុស្សម្នាច្រើន ប្រើកន្សែង ឬក្រម៉ាខ្ទប់មាត់ពេលក្អក កណ្តាស់ ដើម្បីចៀសវៀងការចម្លងវីរុសកូវីដ១៩ ដែលអាចកើតមានឡើងគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងទាំងអស់ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds