លោក ពេជ្រ ស្រស់ បន្តចុះចែកស្បៀងដល់ពលរដ្ឋដែលមានជីវភាព ខ្វះខាតដើម្បីទ្រទ្រង់ជីវភាពបានមួយរយៈ
(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ដែលជាប្រធានគណបក្សយុវជនកម្ពុជា កាលពីពេលថ្មីៗនេះលោកបានចុះចែកស្បៀង អោយប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងដើម្បីអោយពួកគាត់បានទ្រទ្រង់ជីវភាពបានមួយរយះ ដោយមានសប្បុរសជនជាច្រើនបានចូលថវិការតាមរយះលោក ពេជ្រ ស្រស់ ដើម្បីចែកជូនអោយប្រជាពលរដ្ឋដែលខ្វះខាត។
បើយោងតាមគណនីហ្វេសប៊ុក របស់ លោក ពេជ្រ ស្រស់ បានបង្ហោះថា៖
ខ្ញុំបន្តចុះចែកស្បៀងដល់ពលរដ្ឋមានជីវភាពខ្វះខាតក្នុងកាលៈទេសៈ ដ៏លំបាកនេះ ដើម្បីឲ្យពួកគាត់បានទ្រទ្រង់ជីវភាពបានមួយរយៈហើយអ្វីដែលពួកយើងធ្វើគឺមិនដែលភ្ជាប់នូវនយោបាយនោះឡើយ ដោយពួកយើងគិតពីទុក្ខលំបាករបស់បងប្អូនជនរួមជាតិជាចម្បងរួមសុខ រួមទុក្ខ រួមសង្គ្រោះ ដើម្បីប្រជាជាតិខ្មែរ។
គួរបញ្ជាក់ថាការចុះចែកស្បៀងនេះមិនប្រកាន់ភ្ជាប់នូវ នយោបាយនោះឡើយ គ្មានការបែងចែកបក្សពួក ចែកទៅតាមទីកន្លែងដែលរងគ្រោះពិតប្រាកដ ដើម្បីរួមគ្នាជួយសង្គ្រោះជាតិខ្មែរ ។