រដ្ឋគ្រោងចំណាយជិត៨ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២១

(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ទៅពិនិត្យសិក្សាតាមសំណើរបស់រាជរដ្ឋាភិបាល មុនដាក់ឲ្យសម័យប្រជុំពេញអង្គរដ្ឋ សភាអនុម័តនៅថ្ងៃនេះ។ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានគណៈរដ្ឋមន្រ្តីបានអនុមកាលពីថ្ងៃសុក្រទី២៣តុលា។
តាមសេចក្តីព្រាងច្បាប់ថវិការដ្ឋឆ្នាំ២០២១ននេះ រដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាជាតិជាង៣២លានលានរៀល ឬ ជិត៨ពាន់លានដុល្លារអាមេរិក (ជាង៧៨៣៥លានដុល្លារ) ដោយផ្តល់អាទិភាពទៅលើវិស័យសំខាន់ៗមួយចំនួនដូចជា វិស័យសង្គមកិច្ច និងការអប់រំ ខណៈវិស័យរដ្ឋបាលទូទៅ និងសេដ្ឋកិច្ច ត្រូវបានកាត់បន្ថយ។

ថវិកាជាតិនៅឆ្នាំ២០២១ បានថយចុះ ១.៩% បើប្រៀបធៀបនឹងថវិការជាតិឆ្នាំ២០២០ដែលមានចំនួន ៨.២ពាន់លានដុល្លារដោយរដ្ឋបានកាត់បន្ថយការចំណាយផ្សេងដែលមិនចំាបាច់ខ្លះ ។ នៅក្នុងការដំឡើងប្រាក់បៀវត្សមន្រ្តីរាជការមិនមាននោះឡើយនៅឆ្នាំ២០២១នេះ។ ប្រាក់បៀវត្សមន្រ្តីរាជការនៅឆ្នាំ២០២១គឺរក្សាដូចឆ្នាំ២០២០។

ថវិកាជាតិប្រមាណ៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១នេះ ត្រូវបែងចែកជា២ធំៗ គឺថវិកាសម្រាប់ចំណាយថ្នាក់ជាតិ ដែលមានទំហំជាង៧ពាន់លានដុល្លារ (ជាង៧៤៦៤លានដុល្លារ) និងថវិកាសម្រាប់ចំណាយថ្នាក់ក្រោមជាតិ ដែលមានទំហំជិត៣រយលានដុល្លារ។ ក្នុងចំណោមថវិកាជាតិជិត៨ពាន់លានដុល្លារសម្រាប់ចាយនៅឆ្នាំ២០២១ គឺរដ្ឋាភិបាលមានគម្រោងខ្ចីប្រាក់ពីបរទេសប្រមាណជាង២១ពាន់លានដុល្លារអាមេរិក។

សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២១ នៅថ្ងៃទី២ ខែវិច្ឆិកានេះរដ្ឋសភា បានបន្តសម័យប្រជុំពេញអង្គទៀត ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds